Ibrahimovic ៖ ប្រសិន​បើ​គេ​អាច​​ជំនួស​ Eiffiel Tower ដោយ​រូប​សំណាក់​ខ្ញុំ​នោះ​ខ្ញុំ​សន្យា​ថា​នឹង​នៅ​ PSG បន្ត​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic ដែល​នឹង​ត្រូវ​ចប់​កុងត្រា​ជាមួយ​ក្លឹប​ PSG នៅ​ចុង​រដូវ​កាល​នេះ​ បាន​បញ្ជាក់​ថា​រូប​គេ​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ PSG តែ​គេ​និយាយ​បែប​កំប្លែង​ថា​បើ​ PSG ជំនួស​ Eiffiel Tower ដោយ​រូប​សំណាក់​របស់​គេ​ នោះ​គេ​នឹង​នៅ​បន្ត​ ។

ដោយ​យោង​តាម​គេហទំព័រ​ beIN Sport កីឡាករ​ Ibrahimovic បាន​និយាយ​ថា​ « ខ្ញុំ​តែង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​គាំទ្រ​ ជាមួយ​ក្លឹប​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​គ្រប់​គ្នា​ ប៉ុន្តែ​ខ្ញុំ​នឹង​លែង​ជា​កីឡាករ​របស់​ PSG នៅ​រដូវ​កាល​ក្រោយ​ទៀត​ឡើយ​ ខ្ញុំ​នៅ​សល់​កុងត្រា​ជាមួយ​ក្លឹប​ប្រហែល​ជា​១​ខែ​កន្លះ​ទៀត​ ដូចនេះ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ឲ្យ​បាន​ល្អ​ » ។

យ៉ាង​ណា​ក្រៅ​ពី​ពាក្យ​សម្ដី​ខាង​លើ​កីឡាករ​ Ibrahimovic បាន​និយាយ​សម្ដី​បែប​កំប្លែង​មួយ​ឃ្លា​ថា​ « ប្រសិន​បើ​គេ​អាច​ជំនួស​ Eiffiel Tower ដោយ​រូប​សំណាក់​ខ្ញុំ​នោះ​ខ្ញុំ​សន្យា​ថា​នឹង​នៅ​ PSG បន្ត​ » ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Zlatan Ibrahimovic កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្លឹប​ជា​ច្រើន​នៅ​ Premier League ខណៈ​ក្លឹប​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន​ក៏​គ្រោង​ចំណាយ​លុយ​ធំ​បញ្ចុះ​បញ្ចូល​រូប​គេ​ឲ្យ​ទៅ​លេង​នៅ​ក្រប​ខណ្ឌ​ Chinese Super League ផង​ដែរ​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic ៖ ប្រសិន​បើ​គេ​អាច​​ជំនួស​ Eiffiel Tower ដោយ​រូប​សំណាក់​ខ្ញុំ​នោះ​ខ្ញុំ​សន្យា​ថា​នឹង​នៅ​ PSG បន្ត​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: