Pep Gaurdiola លើក​ឡើង​ថា​លោក​ Jose Mourinho ជា​អ្នក​ជម្រុញ​គាត់​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ​

ថ្មីៗនេះលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប Man City បានលើកឡើងថាលោក Jose Mourinho ជាចំណែកមួយដែលជម្រុញឲ្យអាចគាត់ក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូបបាន ហើយខណៈលើកឡើងបែបនេះគឺលោក Pep Guardiolaចង់រំលឹកពេលគាត់ជាគ្រូបង្វឹករបស់ Barcelona ហើយលោក Jose Mourinho នៅដឹកនាំក្លឹប Real Madrid ។

ដោយលោក Guardiola បាននិយាយថា « ឧបសគ្គជាអ្នកជម្រុញអ្នកឲ្យកាន់តែមានភាពរឹងមាំ ជាក់ស្ដែងកាលដែលខ្ញុំចូលដឹកនាំក្លឹប Barcelona ខ្ញុំបានជួយបញ្ហាស្មុគស្មាញជាច្រើនហើយបើពេលនោះខ្ញុំមិនជម្នះវាខ្ញុំប្រហែលត្រូវបោះបង់ឱកាសនេះបាត់ទៅហើយ » ។

លោក Guardiola « ខ្ញុំចាំបានពេលលោក Jose Mourinho នៅដឹកនាំក្លឹប Real Madrid គាត់គឺជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ខ្ញុំនៅក្នុងក្របខណ្ឌ La Liga ដូចនេះសម្ពាធតែងតែមានស្ទើរគ្រប់ប្រកួតព្រោះពួកយើងត្រូវការឈ្នះដូចគ្នា ហើយការប្រជែងបែបនេះហើយដែលគាត់បានជម្រុញឲ្យខ្ញុំអាចខ្ញុំអាចរឹងមាំនឹងក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូបដូចបច្ចុប្បន្ន ។

សូមបញ្ជាក់ថាក្រៅពីលោក Jose Mourinho លោក Pep Guardiola ក៏បានលើកឡើងលោក Jurgen Klopp ក៏ជាអ្នកដែលជម្រុញឲ្យគាត់កាន់មានភាពល្អប្រសើរផង ។

Guardiola បាននិយាយថា « ពេលដែលខ្ញុំមកដឹកនាំនៅ Bayern Munich ខ្ញុំបានជួបគូប្រជែងដ៏ខ្លាំងមួយរូបទៀតគឺគ្រូបង្វឹក Dortmund គឺលោក Jurgen Klopp ពួកយើងបានប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីឈ្នះពាន យ៉ាងណាបច្ចុប្បន្នយើងមកជួបគ្នាសារជាថ្មី ក្របខណ្ឌ English Premier League គឺជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ អ្នកគ្រប់គ្នាតែងនិយាយថាជានេះជាលីកដ៏ពិបាកមួយហើយអ្វីដែលខ្ញុំធ្លាប់ដឹងគឺការឈ្នះជាប់គ្នា៥ទៅ៦ជាប់គ្នាគឺមិនងាយកើតឡើងនោះទេ តែយ៉ាងណាខ្ញុំមិនខ្លាចការប្រជែងនេះហើយនឹងប្រឹងប្រែងឲ្យអស់សមត្ថភាព » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Pep Gaurdiola លើក​ឡើង​ថា​លោក​ Jose Mourinho ជា​អ្នក​ជម្រុញ​គាត់​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: