មាន​ដឹង​ខ្លួន​ទេ​ថា​ Facebook កំពុង​តែ​លាក់​សារ​ដែល​ផ្ញើ​មក​អ្នក​នៅ​ក្នុង​ប្រអប់​សម្ងាត់​

អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ Facebook Messenger មាន​នូវ​ Folder សម្ងាត់​មួយ​សម្រាប់​ផ្ទុក​នូវ​សារ​ដែល​ផ្ញើ​មក​កាន់​អ្នក។ ក្នុង​ចំណោម​សារ​ទាំង​នោះ​ សារ​ខ្លះ​គឺ​អាច​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ជាក់​ស្ដែង​អ្នក​ប្រើប្រាស់​ Facebook ​ម្នាក់​ឈ្មោះ​ ​Daniel Emery អាច​ដឹង​ថា​មាន​​ សារ​ដែល​ប្រាប់​ថា​ មិត្តភ័ក្ដិ​របស់​ខ្លួន​ស្លាប់​ នៅ​ពេល​ដែល​ចូល​បើក​មើល​នូវ​ក្នុង Folder មួយ​នេះ​។

ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ទទួល​បាន​នូវ​សារ​ពី​មនុស្ស​ដែល​មិន​មែន​ជា​ Friend នៅ​ក្នុង​ Facebook​ ពេល​នោះ​ Facebook នឹង​​ប្រាប់​ឲ្យ​យើង​បាន​ដឹង​ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​ Facebook ​មិន​បាន​ធ្វើ​បែប​នេះ​ចំពោះ​គ្រប់​សារ​ដែល​ផ្ញើ​​មក​កាន់​យើង​ពី​សំណាក់​អ្នក​ដែល​មិន​មែន​ជា​ Friend នៅ​លើ Facebookនោះ​ទេ​។

ដូច​នេះ​ ប្រសិន​បើ​អ្នក​គិត​ថា​ Facebook Messengerកំពុង​តែ​លាក់​សារ​ដែល​ផ្ញើ​ចូល​មក​កាន់​អ្នក​ អ្នក​អាច​ប្រើប្រាស់​នូវ​វិធី​ខាង​ក្រោម​ដើម្បី​រក​សារ​ទាំង​អស់​នោះ

១. បើក​ Facebook Messenger app

២. ចុច​លើ​ប៊ូតុង​ Setting ដែល​ស្ថិត​នៅ​ជ្រុង​ខាង​ស្ដាំ​ដៃ

៣. ជ្រើសរើស​យក​option​ People

​​​​​​​​ ៤. បន្ទាប់​មក​ជ្រើសរើស​យក​ Message Request

៥. ចុច​យក​ “See filtered request” ដែល​ស្ថិត​នៅ​ខាង​ក្រោម​សារ​Request ផ្សេងៗ​ដែល​អ្នក​មាន

​ ៦. ចុង​ក្រោយ​អ្នក​នឹង​ឃើញ​នូវ​ កន្លែង​អាថ៌កំបាំង​របស់​Facebook Messenger ដែល​ពេញ​ទៅ​ដោយ​សារ​ដែល​អ្នក​មិន​ទាន់​បាន​អាន

​តោះ​សាក​ល្បង​ប្រើ​វិធី​នេះ​ ទាំងអស់​គ្នា​ ដើម្បី​ចង់​ដឹង​ថា​ Facebook Messenger មាន​លាក់​សារ​ដែល​ផ្ញើ​ចូល​មក​កាន់​យើង​ដែរ​ឬទេ​?

ប្រែ​សម្រួល៖ Sophany
ប្រភព​៖

  • មាន​ដឹង​ខ្លួន​ទេ​ថា​ Facebook កំពុង​តែ​លាក់​សារ​ដែល​ផ្ញើ​មក​អ្នក​នៅ​ក្នុង​ប្រអប់​សម្ងាត់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: