Harry Kane ៖ បើ​សិន​មាន​ជម្រើស​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ក្លឹប​អាច​ឈរ​ចំណាត់​លេខ​២​បើ​ទោះ​ជា​ខ្ញុំ​មិន​អាច​ទទួល​ស្បែក​ជើង​មាស​ក៏​ដោយ​ចុះ

ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយនៅក្របខណ្ឌ Premier League ក្លឹប Tottenham Hortspur បានបរាជ័យដោយលទ្ធផល១ទល់នឹង៥ក្រោមដៃ Newcastle United ដែលលទ្ធផលនោះបានធ្វើឲ្យ Tottenham Hortspur របូតកៅអីពីចំណាត់ថ្នាក់ទី២ទៅឈរនៅចំណាត់ថ្នាក់ទី៣ ខណៈ Arsenal ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ជំនួសវិញ ។

យ៉ាងណាថ្មីៗនេះខ្សែប្រយុទ្ធឆ្នើមរបស់ Tottenham Hortspur គឺ Harry Kane ដែលជាកីឡាករដែលត្រូវទទួលបានស្បែកជើងមាសនៅក្នុងក្របខណ្ឌ Premier League បានសម្ដែងការខកចិត្តដែលមិនអាចជួយឲ្យក្លឹបឈរត្រឹមចំណាត់ថ្នាក់លេខ២បានទៅវិញ ។

ដោយ Kane បាននិយាយថា « ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ដែលយើងមិនឈរត្រឹមចំណាត់ថ្នាក់លេខ២បាន ពួកយើងមិនចង់ស្ថិតក្រោមចំណាត់ថ្នាក់របស់ Arsenal ទេ ព្រោះពួកយើងបានប្រឹងប្រែងធ្វើបានល្អជាងពួកគេ ដូចនេះចំណាត់ថ្នាក់លេខ២ពិតជាមានន័យណាស់សម្រាប់ពួកយើងនិងអ្នកគាំទ្រ » ។

Kane បន្តថា « វាប្រហែលរឿងល្អសម្រាប់ខ្ញុំដែលអាចឈ្នះរង្វាន់ស្បែកជើងមាសនៅ Premier League រដូវកាលនេះហើយខ្ញុំមានមោទនភាពដែលឈ្នះវា ប៉ុន្តែបើសិនមានជម្រើសខ្ញុំសុខចិត្តឲ្យក្លឹបអាចឈរចំណាត់លេខ២បើទោះជាខ្ញុំមិនអាចទទួលស្បែកជើងមាសក៏ដោយចុះ » ។

សូមបញ្ជាក់ថាកីឡាករ Harry Kane ទទួលស្បែកជើងមាសដោយសារគេបានស៊ុតបញ្ចូលទីច្រើនបំផុតក្នុងក្របខណ្ឌ Premier League គឺចំនួន២៥គ្រាប់ គឺលើសគូប្រជែង Jamie Vardy និង Sergio Aguero ដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Harry Kane ៖ បើ​សិន​មាន​ជម្រើស​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ក្លឹប​អាច​ឈរ​ចំណាត់​លេខ​២​បើ​ទោះ​ជា​ខ្ញុំ​មិន​អាច​ទទួល​ស្បែក​ជើង​មាស​ក៏​ដោយ​ចុះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: