ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នឹង​ប្រារព្ធ​ឡើង​នៅ​ RUPP

នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៣១ ខែ ធ្នូ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីលាន​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ​។ កម្មវិធី​ដ៏​វិសេសេ​វិសាល​នេះ​មាន​ឈ្មោះ​ថា “យុវជន និង វប្បធម៌​ចែក​រំលែក​”។​

លោក មឿន ចន្រ្ទា ជា​អ្នក​តំណាង​អោយ​កម្មវិធី​ទាំង​មូល​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ក្នុង​គោល​បំណង​៤​យ៉ាង​ធំ​ៗ​។​

  • ទីមួយ​គឺ​ដើម្បី​ស្វែក​រក​ថវិកា​ដែល​នឹង​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ទាំង​មូល ដើម្បី​យក​ទៅ​ជួយ​និស្សិត​ក្រី​ក្រ​ទាំង​ឡាយ​នៅ​ RUPP។
  • ទី២ គឺ​ក្នុង​បំណង​យក​ថវិកា​ដែល​សេស​សល់​ប៉ុន្មាន​ទៅ​បរិច្ចាគ​បន្ដ​ដល់​ ក្មេង​ដែល​កំពុង​តែ​ខ្វះ​ខាត​ខ្លាំង​។
  • ទី៣ គឺ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​និស្សិត​ និង​ និស្សិត​អោយ​កាន់​តែ​​មាន​ភាព​រឹង​មាំ​តាម​រយៈ​វប្បធម៌​សាមគ្គីភាព។
  • ទី៤ គឺ​ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​និស្សិត​ទាំង​ឡាយ​នា​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​នា​ពេល​ដ៏​ឆាប់​ៗ​នេះ​។​

លោក ចន្ទ្រា ក៏​បាន​បន្ថែម​ទៀត​ថា​កម្មវិធី​កំសាន្ដ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៤:30 ល្ងាច​ត​ទៅ​ដែល​ នឹង​ផ្ដល់​ ឱកាស​អោយ​សិស្ស និស្សិត​មក​ពី​សាលា​ និង​សាកលវិទ្យាល័យ​នានា​ចូល​រួម​កំសាន្ដ​ទាំង​អស់​គ្នា​ដោយ​សេរី។
ខាង​ក្រោម​នេះ​ជា​របៀប​វីរៈ​នៃ​កម្មវិធី​ទាំង​មូល​៖

៣១ ធ្នូ ២០១៥

ម៉ោង ៨ព្រឹក ដល់ ១រសៀល

  1. 8am: ពិព័រណ៍​នៃ​ក្រុមហ៊ុន​ដែល​បាន​ឧបត្ថម្ភ​នីមួយ​ៗ
  2. 4:30pm- 6:00pm ការ​បញ្ចាំង​កុន (CKCC)
  3. 5:30pm- 5:40pm ការ​ប្រាប់​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ព្រឹត្តការណ៍​
  4. 5:40pm- 6:10pm ការ​បើក​កិច្ច​ស្វាគមន៍​ពី ឯក​ឧត្តម​បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ
  5. 6:10pm- 6:40pm ការ​សម្ដែង​ការ​ចាប់​អារម្មណ៍​ពី​ឯក​ឧត្តម​ក្រសួង​អប់រំ​ យុវជន និង កីឡា
  6. 6:40pm- 6:50pm ភ្ញៀវ​កិត្តិយស​មក​ពី Golden Sponsor
  7. 7:10pm- 11:55pm ការ​សម្ដែង (ច្រៀង រាំ) និង​ការ​លេង​ល្បែង​កំសាន្ដ​

8. 11:55pm- 12:00am Countdown ផ្លុំ​ទៀន និង​ការ​ប្រារព្ធ New Year Eve 2016

០១ មករា ២០១៦

ម៉ោង ១២ព្រឹក ដល់ ៨ព្រឹក

9. ​ 12:00pm- 1:00am ការ​លែង​ល្បែង​ និង ការ​កំសាន្ត​
10.  1:00am បញ្ចប់​ការ​កំសាន្ដ និង ចាប់​ផ្ដើម​បោះ​ជំរុំ​
11.  6:00am ក្រោក​មើល​ថ្ងៃរះ​នៃ​ការ​ចាប់​ផ្ដើម​ទំព័រ​ថ្មី​នៃ​ឆ្នាំ២០១៦
12.  8:00am បញ្ចប់​កម្ម​វិធី​ទាំង​ស្រុង​

យ៉ាង​ណា​មិញ​ដើម្បី​អាច​ចូល​ទស្សនា​កុន​នៅ CKCC បាន សិស្ស និស្សិត​ទាំង​ឡាយ (ទាំងRUPP និង ​មិន​មែន RUPP) ត្រូវ​ទិញ​សំបុត្រ​ជាមុន​សិន ។ ដូចគ្នា​ដែរ​ចំពោះ​តែ​និស្សិត​ RUPP ដែល​មាន​បំណង​ចង់​បោះ​ជំរុំ​នា​ពេល​ឆ្លង​ឆ្នាំ​ក៏​តម្រូវ​អោយ​ទិញ​សំបុត្រ​ជាមុន​ផង​ដែរ​ព្រោះ​ថា​ចំនួន​តង់​មាន​កំណត់​។​ សំបុត្រ​ទាំង​ពីរ​ប្រភេទ​មាន​លក់​នៅ​ស្ដង់​ខាង​មុខ​ការិយាល័យ​ប្រឹក្សា​និស្សិត (CAS) ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោម​អគារ A នៃ RUPP។ សំបុត្រ​ចូល​មើល​កុននៅ CKCC មាន​តម្លៃ ៤០០០ រៀល ហើយ ​សំបុត្រ​ចូល​គេង​ក្នុង​ជំរុំ មានតម្លៃ ១០០០០ រៀល។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​តង់​ដែល​ត្រូវ​បោះ​ជំរុំ​សរុប​មាន​ចំនួន ១០០តង់ ដែល​ក្នុង​មួយ​តង់​ៗ​ អាច​គេង​បាន​៤​នាក់។

យោង​ទៅ​តាម​ការ​ខិត​ខំ​រៀប​ចំ​កម្មវិធី​នេះ​អស់​រយៈ​ពេល​ជិត​២​ខែ​នេះ លោក ចន្ទ្រា សង្ឃឹម​ ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​សិស្ស និស្សិត​ទាំង​អស់​គ្នា​នឹង​ចូល​រូម​ទាំង​អស់​គ្នា ដើម្បី​គាំទ្រ​ស្នាដៃ​របស់​និស្សិត​ និង​ ដើម្បី​ជួយ​ជា​សកម្មភាព​សប្បុរស​ដល់​ជន​ខ្វះ​ខាត​ ដោយ​ហេតុ​ថា​នេះ​ជា​លើក​ទី១​របស់​សាលា​ដែល​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង ។ ដូច្នេះ​ចំពោះ​សិស្ស​ និស្សិត​ទាំង​ឡាយ​ដែល​ពុំ​មាន​គម្រោង​ទៅ​ឆ្លង​ឆ្នាំ​នៅ​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ទេ សូម​មេត្តា​ចូល​រួម​អោយ​បាន​ច្រើន​កុះករ​ទាំង​អស់​គ្នា​។​

អត្ថបទដោយ ៖ Gemini Fleta

  • ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នឹង​ប្រារព្ធ​ឡើង​នៅ​ RUPP已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: