អីយ៉ា ! Sony លេង​មែនទែន​ហើយ ផលិត Xperia C5 Ultra និង M5 (ទូរសព្ទ​កំពូល​ selfie) វាយ​លុក​ទីផ្សារ

កាល​ពី​ពេល​ថ្មីនេះ​ៗ ​ក្រុមហ៊ុន​ Sony បាន​ប្រកាស ស្មាតហ្វូន​មួយ​គូរ​ គឺ Xperia C5 Ultra និង Xperia M5 ជា​ប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ធន់​មធ្យម​ថ្មី​​មួយ​របស់ខ្លួន។

សម្រាប់​ទូរស័ព្ទ Xperia C5 Ultra ​នឹង​ត្រូវ​បាន​ដាក់​លក់​ជា​ប្រភេទ​ស្មាតហ្វូន​ “pro selfie” ដែល​គេ​អាច​ហៅថា ​”ប្រភេទ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ”​​ ព្រោះ​​កាមេរ៉ា​មុខ​និង​ក្រោយ​មាន​ទំហំ 13 មេហ្គាភិចសេល​ដូច​គ្នា ហើយ Flash ក៏​មាន​ទាំង​មុខ​នឹង​ក្រោយ​ដូចគ្នា​ផងដែរ។

ដោយឡែក​ទូរស័ព្ទ Xperia M5 វិញ​គឺ​ប្រើប្រាស់​កាមេរ៉ា​មុខ​មាន​ទំហំ 13 មេហ្គាភិចសេល ​និង​កាមេរ៉ា​​ក្រោយ​វិញ​មាន​ទំហំ​រហូត​ទៅ​ដល់ 21.5 មេហ្គាភិចសេល​ ដែល​វា​ជា​ទូរស័ព្ទ​ទី ១ ដែល​មាន​កាមេរ៉ា​មុខ​ធំជាង​កាមេរ៉ា​ខាង​ក្រោយ​ដូចនេះ។ ដូច្នេះ​ក្រុមហ៊ុន​ Sony បាន​អះអាង​ថា​ នឹង​វាយ​លុប​ទីផ្សារ​សំរាប់​ប្រភេទ​ទូរស័ព្ទ​ធន់​មធ្យម ជាមួយនឹង​លក្ខណៈ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​កាមេរ៉ា​របស់ Xperia C5 Ultra និង Xperia M5 ដែល​បាន​បង្កើត​ដោយ​ខ្លួនឯង​ ស្រប​ពេល​​ដែល​ក្រុមហ៊ុន Sony កំពុង​តែ​ខាត​បង់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​។

​បែរ​ទៅ​មើល​ពី​លក្ខណៈ​សម្បត្តិ​ Hardware របស់ Xperia C5 Ultra និង Xperia M5 វិញ គឺ​រឹតតែ​អស្ចារ្យ ដោយ​វា​មាន​ទំហំ​ធំ​ជាង Xperia ជំនាន់​មុន​ទៅ​ទៀត។ បើ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​ Xperia C5 Ultra មាន​ទំហំ​អេក្រង់ 6 អ៊ីង, មាន​កម្រិត​បង្ហាញ​រូបភាព 1080 ភិចសេល, វា​ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​លើ​បន្ទះ​ឈីប​ជំនាន់​ថ្មី 64-bit  ល្បឿន 1.7 GHz, មាន​រ៉េម​ទំហំ 2GB។

សម្រាប់ Xperia M5 វិញ មាន​ទំហំ​អេក្រង់ 5 អ៊ីង​ដែល​តូច​ជាង C5, មាន​កម្រិត​បង្ហាញ​រូបភាព​ 1080 ភិចសេល, វា​ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​លើ​បន្ទះ​ឈីប​ជំនាន់​ថ្មី 64-bit ល្បឿន 1.7 GHz, មាន​រ៉េម​ទំហំ​ 3GB។ សម្រាប់​ប្រព័ន្ធ​ដំណើរ​ការ​របស់​ស្មាតហ្វូន​ទាំង​ 2 វិញ​​គឺ ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android Lollipop 5.0 និង អាច​ប្រើប្រាស់​ប្រព័ន្ធ 4G, ថ្ម​របស់​វា​​​អាច​ប្រើ​បាន​រយៈ 48ម៉ោង, ជាមួយ​ទំហំ​ផ្ទុក​ទិន្នន័យ​ 16 GB។ បែរ​មក​មើល​ ពី​អត្ថប្រយោជន៍​វិញ​ គឺ​មិន​ចូល​ទឹក និង​ធូលី​ដី, ជាមួយ​កម្រិត IP 65 និង IP 68។

គួរ​បញ្ជាក់​ផង​​ដែរ​ថា ​ចំពោះ​តម្លៃ​​របស់​វា​​គឺ​មិន​ទាន់​បាន​បង្ហាញ​ជា​ផ្លូវ​ការ​នោះ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​នឹង​មាន​គម្រោង​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពាក់​កណ្តាល​ខែសីហានេះ ​”​ ​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​​ជ្រើស​យក​បណ្តាល​ប្រទេស​ដែល​មាន​ទីផ្សារ​កំពុង​តែ​រីក​ចម្រើន ជា​គោល​ដៅ​ទីផ្សារ​របស់​ខ្លួន៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 

  • អីយ៉ា ! Sony លេង​មែនទែន​ហើយ ផលិត Xperia C5 Ultra និង M5 (ទូរសព្ទ​កំពូល​ selfie) វាយ​លុក​ទីផ្សារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: