យុទ្ធសាស្រ្ត​សម្រាប់​ការ​ចងចាំ​ អ្វី​ដែល​អ្នក​បាន​រៀន

ប្រសិន​បើ​អ្នក​នឹង​រៀន​ពី​អ្វី​មួយ, អ្នក​ត្រូវ​ការ​ពីរ​ប្រភេទ​នៃ​ចំនេះដឹង​
– ចំណេះ​ដឹង​អំពី​ប្រធានបទ​នេះ​នៅ​ក្នុង​ដៃ​ដូចជា​គណិតវិទ្យា​, ប្រវត្តិសាស្រ្ត​, ឬ​ការ​សរសេរ​កម្ម​វិធី
– ចំណេះ​ដឹង​អំពី​របៀប​នៃ​ការ​រៀន​សូត្រ​ដើម្បី​ធ្វើ​ការងារ​
ការ​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​នឹង​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​ពិត​ប្រាកដ​៖

បង្ខំ​ខ្លួន​ឯង​ឱ្យ​ចាំ

នេះ​ជា​ផ្នែក​មួយ​យ៉ាង​ហោច​ណាស់​វា​ធ្វើ​អោយ​ការ​រៀន​ របស់​យើង​មាន​ភាព​សប្បាយ​រីករាយ​និង​មាន​ប្រសិទ្ធភាព​នោះ​គឺ​វា​ជា​ការ​លំបាក​។​ នៅ​ក្នុង​ការ​ពិត​មួយ​អ្នក​និពន្ធ​បាន​អះអាង​ថា​នៅ​ពេល​ដែល​រៀន​ប្រសិន​បើ​អ្នក​ជួប​ការ​លំបាក​នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ធ្វើ​ការ​រៀន​សូត្រ​បាន​យ៉ាង​ល្អ​បំផុត​។​
វា​ជា​រឿង​សាមញ្ញ​ ទោះបី​ជា​មិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ក៏​ពិត​មែន​ប៉ុន្តែ​ការ​បង្ខំ​ខ្លួន​ឯង​វា​អាច​ធ្វើ​អោយ​យើង​ផ្ដល់​ចម្លើយ​បាន​យ៉ាង​រហ័ស។

ការ​មិន​ធ្លាក់​សម្រាប់​អ្នក​ស្ទាត់​ជំនាញ

នៅ​ពេល​ដែល​អ្នក​កំពុង​អាន​អ្វី​មួយ​ហើយ​វា​មាន​អារម្មណ៍​ថា​ងាយ​ស្រួល​នោះ​ហើយ​គឺ​ជា​ភាព​ស្ទាត់​ជំនាញ​។
ឧទាហរណ៍: ពេល​ដែល​អ្នក​នៅ​ព្រ​លាន​យន្តហោះ​ហើយ​អ្នក​កំពុង​តែ​ព្យាយាម​ចងចាំ​ច្រក​ទ្វារ​ហោះ​ហើរ​របស់​អ្នក​ទៅ​ទីក្រុង​ឈីកាហ្គោ​ដែល​កំពុង​រង់​ចាំ​អ្នក​។​ អ្នក​សម្លឹង​មើល​ទៅ​អេក្រង់​ចេញ​ដំណើរ​ វា​បង្ហាញ​ថា​គឺ​ច្រក​ទ្វារ​B44 ។ អ្នក​គិត​ដោយ​ខ្លួន​ឯង​ថា​អូ​B44​នោះ​ហើយ​ជា​ការ​ងាយ​ស្រួល​។​បន្ទាប់​មក​អ្នក​ដើរ​ទៅ​ឆ្ងាយ​ហើយ​នៅ​ស្ងៀម​ដោយ​ពិនិត្យ​មើល​ទូរស័ព្ទ​របស់​អ្នក​ហើយ​ភ្លាមៗ​នោះ​អ្នក​ក៏​ភ្លេច​កន្លែង​ដែល​អ្នក​នឹង​ត្រូវ​ទៅ​។​
វិធី​ដែល​ល្អ​: អ្នក​អាន​លេខ​ច្រក​ទ្វារ​ចូល​របស់​អ្នក​។​ បន្ទាប់​មក​អ្នក​ងាក​ចេញ​ពី​អេក្រង់​នោះ​ហើរ​សូម​សួរ​ខ្លួន​ឯង​ថា​ច្រក​ទ្វារ​លេខ​ប៉ុន្មាន​?​ប្រសិន​បើ​អ្នក​អាច​ចាំ​វា​ថា​B44​ដូច​នេះ​អ្នក​អាច​ទៅ​បាន​ហើយ​។​

ការ​ជះ​ត្រ​លប់​មក​វិញ​ (Reflect)

“នៅ​ពេល​ដែល​មនុស្ស​មាន​ឱកាស​បាន​ងាក​ត្រលប់​ក្រោយ​នោះ​ពួក​គេ​អាច​ជំរុញ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ប្រសើរ​។​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​អ្វី​មួយ​។ទាំង​អស់​នេះ​ ជា​លទ្ធ​ផល​ដែល​ពួក​គេ​បាន​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នូវ​អ្វី​ដែល​ពួកគេ​ពុង​ធ្វើ​និង​អ្វី​ដែល​ពួកគេ​បាន​រៀន​»។
ខណៈ​ពេល​ដែល​ការ​ជះ​ត្រលប់​មក​វិញ​ វា​ទៅ​ហាក់​ដូចជា​វា​នាំ​ឱ្យ​យើង​ធ្វើ​ការ​តិច​តែ​វា​នាំ​ឱ្យ​សម្រេច​ជោគជ័យ​កាន់​តែ​ច្រើន​។

ប្រភព៖ Businessinsider
ដោយ៖ Elen

  • យុទ្ធសាស្រ្ត​សម្រាប់​ការ​ចងចាំ​ អ្វី​ដែល​អ្នក​បាន​រៀន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: