ភាព​ភ្ញាក់ផ្អើល​បាន​ផ្ទុះ​ឡើង​កក្រើក​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តៃវ៉ាន់ ខណៈ​ស្រី​ស្អាត​កាត់​ថង​ប្លាស់ស្ទិច​យក​មក​ធ្វើជា​ម៉ៃយ៉ូ

ភាព​ភ្ញាក់ផ្អើល​បាន​ផ្ទុះ​ឡើង​កក្រើក​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាម​ការ​បង្ហោះ​រូបភាព​ ដោយ​យក​ថង​ប្លាស្ទិច សម្រាប់​ដាក់​អីវ៉ាន់​ យក​មក​ឆ្នៃ​ជា​សម្លៀកបំពាក់ហែលទឹក។

ភាព​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​បន្ទាប់​ពី ស្រី​ស្អាត​វ័យ​ក្មេង​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​មាន​រៀង​តូច​ច្រឡឹង​ដ៏​ស្រស់​ស្អាត​ យក​ថង​ប្លាស្ទិច​ដាក់​អីវ៉ាន់​យក​មក​កាត់​ធ្វើ​ជា​សម្លៀកបំពាក់​ហែល​ទឹក​ ដែល​យើង​ហៅថា “ម៉ៃយ៉ូ រឺ បីគីនី”។

បន្ទាប់មក​នាង​បាន​បង្ហោះ​ចូល​ទៅ​កាន់​ Group ​ហ្វេសប៊ុក​មាន​ឈ្មោះថា ”Baoliao Gongshe” ទន្ទឹមនឹងនោះផងដែរ មាន​អ្នកលេង​សង្គមហ្វេស​ជា​ច្រើន​ នាំ​គ្នា​ចែករំលែក​តៗគ្នា និង​មាន​អ្នក​ខ្លះ​ទៀត​នាំ​គ្នា ធ្វើតាម​និង​ថែម​ទាំង Selfie ដើម្បី​ផ្លាស់ប្ដូរ ​Profile ថែមទៀត​។

យ៉ាងណាមិញ​អ្នក​ពេញ​និយម​លេង​ហ្វេសប៊ុក​មួយ​ចំនួន​បាន​កោត​សរសើរ​ចំពោះ​គំនិត​ច្នៃប្រឌិត​មួយ​នេះ​ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រិះគន់ ចំពោះ​ការ​ថត​បង្ហោះ​រូបថត​បែបនេះ និង​រួម​ទាំង​ការ​បញ្ចេញ​មតិយោបល់​ពាសពេញ​សង្គម​ហ្វេសប៊ុក​របស់​តៃវ៉ាន់។


ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 

  • ភាព​ភ្ញាក់ផ្អើល​បាន​ផ្ទុះ​ឡើង​កក្រើក​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តៃវ៉ាន់ ខណៈ​ស្រី​ស្អាត​កាត់​ថង​ប្លាស់ស្ទិច​យក​មក​ធ្វើជា​ម៉ៃយ៉ូ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: