ញាក់​សាច់​ ! មិន​ត្រឹម​ជា​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​ទេ​ ថែម​ទាំង​ជា​កីឡាករ​ទទួល​កម្រៃ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ក្លឹប​ Man Utd ទៀត​ផង​

ថ្ងៃនេះសារព័ត៌មានជាច្រើនជុំវិញពិភពលោកបានធ្វើការចុះផ្សាយពាក់ព័ន្ធនឹងការផ្ទេររបស់កីឡាករ Paul Pogba មកកាន់ក្លឹប Man Utd ក្នុងតម្លៃប្រមាណជា៩៣លានផោន ដែលនេះជាតម្លៃកំណត់ត្រាខ្ពស់បំផុតក្នុងពិភពលោកពុំធ្លាប់មាននោះទេ ។

យ៉ាងណាតាមការឲ្យដឹងខ្សែបម្រើរូបនេះបានសម្រេចចុះកុងត្រាដែលមានរយៈពេល៥ឆ្នាំនៅក្លឹប Man Utd ដោយប្រាក់កម្រៃដែលគេទទួលបានគឺប្រមាណជា២៩០,០០០ផោនក្នុងមួយសប្ដាហ៍ដែលមួយឆ្នាំគេអាចទទួលបានប្រមាណជា១៥លានផោន ដែលប្រាក់កម្រៃនេះបានធ្វើឲ្យគេក្លាយជាកីឡាករទទួលបានប្រាក់ខ្ពស់បំផុតរបស់ក្លឹប Man Utd ទៀតគឺលើសអ្នកទទួលបានប្រាក់កម្រៃខ្ពស់បំផុតពីមុនគឺកីឡាករ Wayne Rooney ដែលទទួលបានត្រឹម២៥០,០០០ផោន ( មួយឆ្នាំ១១.៤លានផោន ) ។

គួររំលឹកថា Paul Pogba គឺជាកីឡាករមួយរូបដែលក្លឹប Man Utd អនុញ្ញាតឲ្យចាកចេញកាលពី ២០១២ ហើយពេលគេចូលរួមជាមួយ Juventus ក្លឹប Man Utd គ្មានទទួលបានកម្រៃសូម្បីតែ១រៀល ហើយក្នុងស្នាក់ជាមួយ Juventus គេបានក្លាយជាកីឡាករដ៏សំខាន់ដែលជួយ Juventus ឈ្នះពានរង្វាន់ចំនួន៨ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ញាក់​សាច់​ ! មិន​ត្រឹម​ជា​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​ទេ​ ថែម​ទាំង​ជា​កីឡាករ​ទទួល​កម្រៃ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ក្លឹប​ Man Utd ទៀត​ផង​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ជីវិតនិងសង្គម
Tags: