Samsung នឹង​បង្ហាញ Galaxy Note 5 មុន iPhone 6S/ 6S Plus ដើម្បី​ដណ្តើម​ទីផ្សារ​

កាល​ពី​ពេល​ថ្មីៗនេះ​ មាន​ព័ត៌មាន​ចចាមអារ៉ាម​​ជា​ច្រើន​បាន​ឲ្យដឹង​ថា​ Samsung នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ Galaxy Note 5 ក្នុង​ខែសីហា​ខាង​មុខនេះ​។ ជា​ទម្លាប់​ Samsung តែង​តែ​ធ្វើ​ការ​ណែនាំ​ phablet Galaxy Note នៅ​ខែកញ្ញា​ ក្នុង​ព្រឹត្តិការណ៍​ IFA។

ជាក់​ស្តែង អាច​នៅ​ឆ្នាំនេះ​ Samsung នឹង​ធ្វើការ​ប្រកាស​ Galaxy Note 5 មុន​ការ​គ្រោងទុក​ ក្នុង គោល​បំណង​ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​មុន​ iPhone 6S និង 6S Plus។ កាល​ពី​ឆ្នាំ​មុន ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​របស់​ iPhone 6 និង 6 Plus បាន​ជះឥទ្ធិពល​ដល់​បរិមាណ​លក់ ​របស់​ phablet Galaxy Note 4 របស់ Samsung។

បើ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ Samsung កំពុង​តែ​ធ្វើ​ការ​ចរចា​នឹង បណ្តា​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត​តៃវ៉ាន់​ ហើយ​បើសិន​នេះ​ជា​ការពិត​មែន​នោះ ការ​ចរចា​ស្រដៀង​ គ្នា​នេះ​ ក៏​កំពុង​តែ​បាន​អនុវត្ត​ធ្វើ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត ទូទាំង​ពិភពលោក​ដែរ។

នៅ​ក្នុង​បណ្តា​ព័ត៌មាន​ចចាមអារ៉ាម​កាល​ពីមុនៗ បាន​ឲ្យ​ដឹង​ថា Samsung Galaxy Note 5 នឹង​មាន អេក្រង់​ទំហំ 5.7 inch រីសូលុយហ្សិន Quad HD ថាមពល​ថ្ម 4100mAh រន្ធ​តំណ​ភ្ជាប់ USB Type-C អង្គ​ផ្ទុក​ទិន្នន័យ UFS 2.0 Flash និង​មាន​អង្គ​ដំណើរ​ការ 8 core Exynos 7422៕

ប្រភព៖​galaxynote5

  • Samsung នឹង​បង្ហាញ Galaxy Note 5 មុន iPhone 6S/ 6S Plus ដើម្បី​ដណ្តើម​ទីផ្សារ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: