មនុស្ស​៥៦​បាន​ស្លាប់​ ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ នីហ្សេរីយ៉ា​

ក្រុម​មន្ត្រី​ សុខាភិបាល​&ការ​ជួយ​សង្គ្រោះ​របស់​ប្រទេស​នីហ្សេរីយ៉ា​ បាន​និយាយ​ថា មាន​ស្រី្ត​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​២នាក់​ បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ ក្នុង​ជំរុំ​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា​ និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥៦ នាក់​ ។

ពួក​គេ​បាន​បន្ថែម​ទៀត​ថា​ មាន​មនុស្ស​៧៨​នាក់​ផ្សេង​ទៀត​ កំពុង​ត្រូវ​បាន​ព្យាបាល​របួស​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​២​ផ្ទួន​គ្នា​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​ជំរំ​ ដែល​មាន​មនុស្ស​ចំនួន ៥០០០០នាក់ ដែល​ពួក​គេ​បាន​ចេញ​ពី​ផ្ទះ​ដោយ​សារ​មាន​ការ​បះបោរ​ អ៊ិស្លាម របស់​ក្រុម Boko Haram ។

ក្រុម​មន្ត្រី​ខាង​លើ​នេះ​បាន​ស្តី​បន្ទោស ក្រុម​ជ្រុល​និយម​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​ទាំង​២​នេះ នៅ Dikwa , ដែល​មាន​ចម្ងាយ​ ៨៥ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​នៃ Maiduguri ដែល​ជា​ទីក្រុង ធំ​បំផុត​ នៅ​ក្នុង​តំបន់​ ។

បញ្ជក់​ផង​ដែរ​ ការ​បះ​បោរ​នេះ​ គិត​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​ ដែល​បាន​ សម្លាប់​មនុស្ស​ប្រមាណ​ ២០០០០ នាក់ ហើយ​បាន​ធ្វើ​អោយ​ ​ប្រជាជន​ ២,៥លាន​នាក់​ គ្មាន​ផ្ទះ​សម្បែង​ និង ទៅ​រស់​នៅ​តាម​ព្រំដែន ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • មនុស្ស​៥៦​បាន​ស្លាប់​ ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ នីហ្សេរីយ៉ា​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: