តើ​ប្រិយមិត្ត​គិត​ថា​ Arsenal ឬ​ Barcelona ជា​អ្នក​ឈ្នះ​នៅ​រាត្រី​នេះ​ ?

ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Chamopion league រាត្រី​នេះ​ក្លឹប​កាំភ្លើង​ធំ​ Arsenal នឹង​បើក​ទ្វារ​ពហុកីឡាដ្ឋាន​ Emirate Stadium របស់​ខ្លួន​ស្វាគមន៍​ក្លឹប​ជើង​ខ្លាំង​មក​ពី​ប្រទេស​អេស្ប៉ាញ​គឺ​ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona ។ ហើយ​ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្ដើម​នា​វេលា​ម៉ោង​ ២​នឹង​៤៥​នាទី​ម៉ោង​នៅ​កម្ពុជា​ ។

ស្ថិតិ​ខ្លះៗ​របស់​ក្រុម​ទាំង​២​បច្ចុប្បន្ន​ ៖

ក្លឹប​ Arsenal បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​ក្នុង​តារាង​ English Premier League ហើយ​ក្នុង​១០​ប្រកួត​ចុង​ក្រោយ​នេះ​ក្លឹប​ Arsenal ឈ្នះ​ចំនួន​៤​ប្រកួត​ ស្មើ​៤​ប្រកួត​នឹង​ចាញ់​២​ប្រកួត​ ហើយ​ប្រកួត​ចុង​ក្រោយ​ទើប​តែ​ប្រកួត​ស្មើ​ដោយ​លទ្ធផល​០​ទល់​នឹង​០​ជាមួយ​ក្លឹប​ Hull City ក្នុង​ការ​ប្រកួត​ FA Cup កាល​ពី​ថ្ងៃ​សៅរ៍​ ។

ដោយ​ឡែក​ក្លឹប​ Barcelona បច្ចុប្បន្ន​ក្លឹប​ Barcelona ឈរ​នៅ​កំពូល​តារាង​នៃ​ក្រប​ខណ្ឌ​ La Liga ចំពោះ​ស្ថិតិ​១០​ប្រកួត​ចុង​ក្រោយ​ក្លឹប​ Barcelona ឈ្នះ​៩​ប្រកួត​នឹង​ស្មើ​ត្រឹម​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​គឺ​ទើប​តែ​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​១​លើ​ក្លឹប​ Las Palmas កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ។

ជម្រើស​កីឡាករ​ដែល​អាច​ដាក់​ក្នុង​ការ​ប្រកួត​យប់​នេះ​ ៖

ចំពោះ​ក្លឹប​ Arsenal (4-2-3-1): Cech; Bellerin, Mertesacker, Koscielny, Monreal; Coquelin, Ramsey; Sanchez, Ozil, Chamberlain; Walcott

ចំពោះ​ក្លឹប​ Barcelona (4-3-3): ter Stegen; Alves, Pique, Mascherano, Alba; Busquets, Rakitic, Iniesta; Messi, Suarez, Neymar

ប្រវត្តិ​នៃ​ការ​ជួប​គ្នា​ ៖

រវាង​ Arsenal នឹង​ Barcelona គឺ​ធ្លាប់​គ្នា​ចំនួន​៧​ប្រកួត​រួច​មក​ហើយ​នៅ​ UEFA Champion League នេះ​

-​នៅ​រដូវ​កាល​ ១៩៩៩-២០០០ ( ជួប​គ្នា​ក្នុង​វគ្គ​ចែក​ពូល​ )

ជើង​ទី​១​ Barcelona ១-១ Barcelona
ជើង​ទី​២​ Arsenal ២-៤ Barcelona

-នៅ​រដូវ​កាល​ ២០០៥-២០០៦ ( ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ )

Barcelona ២-១ Arsenal

-នៅ​រដូវ​កាល​ ២០០៩-២០១០ ( វគ្គ​១៦​ក្រុម​ )

ជើង​ទី​១​ Arsenal ២-២ Barcelona
ជើង​ទី​២​ Barcelona ៤-១ Arsenal

-នៅ​រដូវ​កាល​ ២០១១-២០១២ ( វគ្គ​១៦​ក្រុម​ )

ជើង​ទី​១​ Arsenal ២-១ Barcelona
ជើង​ទី​២​ Barcelona ៣-១​ Barcelona

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ Arsenal អាច​យក​ឈ្នះ​លើ​ Barcelona បាន​ឬ​ទេ​យប់​នេះ​ ?

ប្រភព ៖ barcablaugranes
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយមិត្ត​គិត​ថា​ Arsenal ឬ​ Barcelona ជា​អ្នក​ឈ្នះ​នៅ​រាត្រី​នេះ​ ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: