យ៉ាង​យូរ​ឆ្នាំ ២០២០ រថយន្ត​ទាំង​អស់​នឹង​បំពាក់​នូវ​មុខ​ងារ​ចាប់​ហ្វ្រ័ង​ដោយ​ស្វ័យប្រវត្តិ

យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​ បាន​ឲ្យ​ដឹង​ថា​​នៅ​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​អស់​បាន​យល់​ព្រម​ក្នុង​ការ​បំពាក់​នូវ​មុខ​ងារ​ចាប់​ហ្វ្រ័ង​ដោយ​ស្វ័យប្រវត្តិ​លើ​រថយន្ត​របស់​ខ្លួន​ទាំង​អស់​​ហើយ​​ ដោយ​ពួកគេ​បាន​សន្យា​ថា​យ៉ាង​យូរ​បំផុត​គឺ​ត្រឹម​ឆ្នាំ ២០២០។

ប្រព័ន្ធ​សុវត្ថិភាព​​នេះ (ចាប់​ហ្វ្រ័ង​ដោយ​ស្វ័យ​ប្រវត្តិ​) គឺ​ប្រើប្រាស់​កាមេរ៉ា រ៉ាដា និង​សេនសឺ​ ក្នុង​ការ​ចាប់​វត្ថុ​ដែល​ជា​ឧបសគ្គ​នៅ​ខាង​មុខ​រថយន្ត ។ នៅ​ពេល​ដែល​ប្រព័ន្ធ​វិភាគ​ថា​រថយន្ត​អាច​នឹង​បុក​ជាមួយ​នឹង​ឧបសគ្គ​នៅ​ខាង​មុខ​បើ​រថយន្ត​រក្សា​ល្បឿន​ដែល​អ្នក​កំពុង​បើកបរ នោះ​វា​នឹង​ធ្វើ​ការ​បន្ថយ​ល្បឿន ឬ ឈប់​ដោយ​ស្វ័យ​ប្រវត្តិ​ ក្នុង​ករណី​ដែល​អ្នក​​បញ្ជារ​យាន​យន្ត​មិន​បាន​ជាន់​ហ្វ្រ័ង​។

លោក​ Mark Rosekind ប្រធាន​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​ថា ” កិច្ច​ព្រមព្រៀង​ការ​ស្ម័គ្រចិត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន​ 20 អំពី​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​សំខាន់​នេះ​នឹង​អាច​លេច​រូបរាង​យ៉ាង​ឆាប់​រហ័ស​ជាង​នេះ​​​ប្រសិន​​បើ​រដ្ឋាភិបាល​បាន​ដំណើរ​ការ​នៃ​ការ​ព្រាង​ច្បាប់​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ឆាប់​”​។

​​កិច្ច​ព្រមព្រៀង​ខាង​លើ​​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​រវាង​ក្រុមហ៊ុន​រថយន្ត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ សម្រាប់​ទីផ្សារ​អាស៊ី​ដែល​មាន​ដូចជា ថៃ ចិន និង កម្ពុជា​ជា​ដើម ប្រហែល​នឹង​អាច​មាន​កិច្ច​ព្រមព្រៀង​បែប​នេះ​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ។

ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​អ្វី​ក៏​ពិត​មែន​ប៉ុន្តែ​រថយន្ត​ស៊េរី​ថ្មី​​មួយ​ចំនួន​ដែល​​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​រួច​បាត់​ទៅ​ហើយ ជាក់​ស្ដែង​ដូចជា​ជាដើម៕

ប្រែ​សម្រួល ៖ ជលស័យ​

  • យ៉ាង​យូរ​ឆ្នាំ ២០២០ រថយន្ត​ទាំង​អស់​នឹង​បំពាក់​នូវ​មុខ​ងារ​ចាប់​ហ្វ្រ័ង​ដោយ​ស្វ័យប្រវត្តិ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: