បណ្ណាល័យ​ចល័ត យុទ្ធសាស្ត្រ​បង្កើន​ការ​អាន​សៀវភៅ​របស់​ប្រជាជន​កម្ពុជា​លេច​វត្តមាន

​​​សៀវភៅ​គឺឃ្លាំង​ផ្ទុក​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ អាន​សៀវភៅ​​កាន់​តែ​​ច្រើន​អ្នក​នឹង​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន។ ​​ប៉ុន្តែ​បើ​​យើង​សង្កេត​ទៅ​​មើល​​ក្នុង​សង្គម​កម្ពុជា​​នា​ពេល​បច្ចុប្បន្ន​ ភាគរយ​នៃ​ចំនួន​អ្នក​​អាន​សៀវ​ភៅ​​​គឺ​មាន​តិច​តួច​​បំផុត បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ។

ប្រភព​រូបភាព​ ៖ គណនី Facebook របស់​លោក Eagle Cam

ប្រជាជន​កម្ពុជា​ខ្លះ​ស្ទើរ​តែ​​អាន​សៀវភៅ​មិន​បាន​មួយ​ក្បាល​ផង​ក្នុង​មួយ​ឆ្នាំ ហើយ​សកម្មភាព​បែប​នេះ​មិន​មែន​​​មាន​តែ​​មនុស្ស​ធំ​នោះ​ទេ សូម្បី​តែ​សិស្ស​សាលា​មួយ​ចំនួន​ក៏​ដូច្នោះ​ដែរ។​ ​ក្នុង​មួយ​ឆ្នាំៗ​ សិស្សសាលា​ភាគ​ច្រើន ​​​សឹង​​តែ​មិន​​ចូល​បណ្ណាល័យ​ផង បើ​សិន​ជា​​ចូល គឺ​​ជា​ការ​ចូល​តាម​កាលវិភាគ​សិក្សា​ដែល​សាលា​កំណត់​តែ​ប៉ុណ្ណោះ។

ដោយសង្កេត​ឃើញ​ដូចនេះ អង្គការ​សង្គម​​ស៊ីវិល ក៏​ដូចជា​​រាជរដ្ឋាភិបាល​ កំពុង​តែ​​ធ្វើ​ការ​ជម្រុញ​ ឲ្យ​មាន​ការ​អាន​សៀវភៅ​កាន់​តែ​ច្រើន​ តាម​រយៈ​វិធី​សាស្រ្ត​ផ្សេងៗ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​​ការ​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​ចល័ត​ផង​ដែរ។ ហើយ​កាល​ពី​ពេល​ថ្មី​នេះ បណ្ណា​ល័យ​ចល័ត​នេះ​ក៏​បង្ហាញ​វត្ត​មាន​ឡើង​ ហើយ​រូបភាព​ដែល​បង្ហាញ​ពី​បណ្ណាល័យ​ចល័ត​នេះ​​​ត្រូវ​បាន​ថត​ដោយ​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ម្នាក់។

​តើ​ប្រិយមិត្ត​យល់យ៉ាង​ណា​ដែរ​ចំពោះ​បណ្ណាល័យ​ចល័ត​នេះ ?

អត្ថបទ ៖ ជលស័យ

  • បណ្ណាល័យ​ចល័ត យុទ្ធសាស្ត្រ​បង្កើន​ការ​អាន​សៀវភៅ​របស់​ប្រជាជន​កម្ពុជា​លេច​វត្តមាន已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: