Pedro រួម​ចំណែក​ជួយ​ឲ្យ Chelsea ស្គាល់​រស​ជាតិ​ជ័យជំនះ​ដំបូង​របស់​ខ្លួន​យប់​មិញ

កាល​ពី​យប់​មិញ​ក្នុង​សប្ដាហ៍​ទី៣​នៃ​ក្របខ័ណ្ឌ​ Premier League ក្លឹប​ Chelsea ទើប​តែ​ស្គាល់​រស​ជាតិ​ជ័យជំនះ​ដំបូង​របស់​ខ្លួន​ពេល​ប៉ះ​ជាមួយ​ West Brom ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រកួត​នេះ​គឺ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​កីឡាករ​ Pedro Rodrique ដែល​បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឲ្យ​ Chelsea បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​២០​ ហើយ​នៅ​នាទី​៣០​កីឡាករ​ Diego Costa បន្ថែម​គ្រាប់​ទី​២​សម្រាប់​ Chelsea ទោះ​យ៉ាង​ណា​៥​នាទី​បន្ទាប់​កីឡាករ​ Jame Morrison អាច​ជួយ​រក​គ្រាប់​បាល់​ឲ្យ​ West Brom បាន​មួយ​គ្រាប់​មក​វិញ​ តែ​មុន​នឹង​បញ្ចប់​តង់​ទី១​គឺ​នៅ​នាទី​៤២​ខ្សែ​ការពារ​ឆ្វេង​របស់​ Chelsea គឺ​កីឡាករ​ Cesar Azpillicueta បាន​ស៊ុត​គ្រាប់​ទី​៣​ឲ្យ​ Chelsea បាន​សម្រេច​ ។

ចូល​ដល់​តង់​ទី២​នៅ​នាទី​៥៤​ Chelsea បែរ​ជា​ជួប​បញ្ហា​ដោយ​កីឡាករ​ John Terry ទទួល​បាន​កាត​ក្រហម​ដែល​ធ្វើ​ឲ្យ​ Chelsea នៅ​សល់​សមាជិក​តែ​១០​នាក់​ប៉ុនោះ​ដែល​ធ្វើ​ឲ្យ​ West Brom អាច​តាម​បាន​គ្រាប់​ទី២​របស់​គេ​មក​វិញ​ ។ តែ​ទោះ​យ៉ាង​ណា​នៅ​ទី​បំផុត​ Chelsea នៅ​តែ​អាច​ទទួល​បាន​ជ័យជំនះ​ដោយ​លទ្ធផល​៣ទល់​នឹង​២​លើ​ West Brom ។

ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​ Highlight នៅ​ខាង​ក្រោម​  ៖

https://youtu.be/DQW3CgL1wGA?t=51

អត្ថបទ ៖ វិចទ័រ

  • Pedro រួម​ចំណែក​ជួយ​ឲ្យ Chelsea ស្គាល់​រស​ជាតិ​ជ័យជំនះ​ដំបូង​របស់​ខ្លួន​យប់​មិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: