គ្រូ​ Leicester ថា​កីឡាករ​រូប​នេះ​គឺ​ជា​សេះ​ដ៏​អស្ចារ្យ​

កាល​ពី​ពេល​ថ្មីៗ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប​ Leicester City គឺ​លោក​ Claudio Ranieir បាន​ប្រៀប​ធៀប​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​គឺ​កីឡាករ​ Jamie Vrady គឺ​ដូចជា​ សេះ​ដ៏​អស្ចារ្យ​ ( a fantastic horse ) ។

ដោយ​លោក​ Claudio បាន​ប្រាប់​សារព័ត៌មាន​ The Mirror ថា​ « Jamie Vardy គឺ​ជា​ពិត​ពូកែ​ខ្លាំង​ណាស់​ ខ្ញុំ​ចង់​និយាយ​ថា​គេ​ប្រៀប​ដូចជា​សេះ​ដ៏​អស្ចារ្យ​មួយ​អញ្ចឹង​ ។ គេ​ត្រូវ​ការ​ភាព​សេរី​នៅ​ពេល​នៅ​លើ​ទីលាន​ដោយ​មិន​ត្រូវ​ការ​ដាក់​គេ​ឲ្យ​ចាំ​តែ​មួយ​កន្លែង​នោះ​ទេ​ » ។

Claudio បន្ត​ថា​ « ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គេ​ថា​អ្នក​អាច​បំលាស់​ទី​ទៅ​ទីតាំង​ដែល​អ្នក​គិត​ថា​អាច​មាន​ឱកាស​ទទួល​បាន​បាល់​ល្អ​ឬ​អាច​រក​គ្រាប់​បាល់​បាន​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ចុះ​ជួយ​ក្រុម​នៅ​ពេល​ដែល​គេ​វាយ​បក​មក​វិញ​ ហើយ​គេ​តែង​តែ​ធ្វើ​បាន​ល្អ​តាម​ការ​ស្នើ​របស់​ខ្ញុំ​ » ។

លើស​ពី​នេះ​លោក​ Claudio ក៏​បាន​សរសើរ​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្រុម​លោក​គឺ​កីឡាករ​ N’Golo Kante ថា​ហាក់​ដូចជា​មាន​ថាមពល​បម្រុង​លាក់​ទុក​ក្នុង​ខ្លួន​អញ្ចឹង​ ។

ដោយ​លោក​ Cladio និយាយ​ថា​ « ពេល​ខ្ញុំ​ចូល​មក​ដឹកនាំ​ក្លឹប​នេះ​ខ្ញុំ​ឃើញ​ពី​គុណភាព​កីឡាករ​ពួក​គេ​សុទ្ធ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​ដូចគ្នា​ ។ តែ​កីឡាករ​មួយ​ដែល​ធ្វើ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​ពេល​មក​ដឹកនាំ​ភ្លាម​នោះ​គឺ​ N’Golo គេ​ព្យាយាម​រត់​ខ្លាំង​ជាង​គេ​ ដែល​មើល​គេ​រត់​មិន​ឈប់​គឺ​ដូចជា​មាន​ថាមពល​បម្រុង​លាក់​ទុក​ក្នុង​ខ្លួន​អញ្ចឹង​ » ។

Claudio បន្ត​ថា​ « ខ្ញុំ​ធ្លាប់​ប្រាប់​គេ​ថា​ , ហេ​! N’Golo រត់​មួយ​ៗ កុំ​រត់​ដេញ​បាល់​គ្រប់​ពេល​ គាត់​បាន​ឆ្លើយ​តប​ខ្ញុំ​ថា​​ ‘ Yes Boss , Yes Ok ‘ ១០​វិនាទី​ក្រោយ​មក​គេ​រត់​យ៉ាង​លឿន​វិញ​ដដែល​ ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ក្រុម​ធ្វើ​បាន​ល្អ​ដូច​ពេល​បច្ចុប្បន្ន​នេះ​គឺ​ដោយ​សារ​ការ​សហការ​គ្នា​យ៉ាង​ល្អ​ពី​កីឡាករ​គ្រប់​គ្នា​ក្នុង​ក្រុម​មិន​មែន​ផ្ដោត​សំខាន់​តែ​លើ​នរណា​ម្នាក់​នោះ​ទេ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​ Leicester ថា​កីឡាករ​រូប​នេះ​គឺ​ជា​សេះ​ដ៏​អស្ចារ្យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: