អ្នក​គួរ​ងាក​មក​ទទួល​ទាន​តែ​បៃ​តង​វិញ​ ព្រោះ​អត្ថប្រយោជន៍​៦​យ៉ាង​នេះ​ពិត​ជា​ល្អ​សម្រាប់​សុខភាព​អ្នក​​​

១.ទប់ទល់​នឹង​អាឡែហ្ស៊ី(Allergie) ៖

អ្នក​អាច​នឹង​មាន​ការ​អាឡែហ្ស៊ី​តាម​រដូវ​កាល​ ដូច្នោះ​រាល់​ពេល​ដែល​អ្នក​មាន​អាឡែហ្ស៊ី​អ្នក​អាច​​ទទួល​ទាន​ទឹក​តែ​បៃតង​បាន​ ពីព្រោះ​​វា​អាច​ជួយ​សម្រាល​អ្នក​ឲ្យ​ស្រស់​ស្រាយ​និង​ធូរ​ស្បើយ​បាន​មួយ​ចំនួន​ ដោយ​តែ​បៃតង​នេះ​ផ្ដល់​ជា​សារធាតុ​ប្រឆាំង​នឹង​អាឡែហ្ស៊ី​ឈ្មោះ EGCG (epigallocatechingallate) ។

២.ជំនួយ​ដល់​ភ្នែក​ ៖

​​​​​​​​អ្នក​ប្រហែល​ជា​បាន​លឺ​គេ​និយាយ​ត​គ្នា​ថា​ការ៉ុត​ជួយ​ដល់​ភ្នែក​ តែ​ទឹក​តែ​បៃតង​ក៏​មាន​មួយ​ផ្នែក​ជួយ​ដល់​ភ្នែក​ផង​ដែរ​ ពី​ព្រោះ​តែ​បៃតង​មាន​ជាតិ​ Catechins ដែល​អាច​ជ្រាប​ចូល​ក្នុង​ជាលិកា​របស់​ភ្នែក​​ ហើយ​ដើរ​តួនាទី​ជា​​​អង់ទីអុកស៊ីដង់ ប្រឆាំង​នឹង​សារធាតុ​បង្កើត​អុកស៊ីតកម្ម​ ដូចជា​ រ៉ាឌីកាល់​សេរី​ជា​ដើម​ ។

៣.បន្ថយ​ជាតិ​cholesterol ៖

​​​ការ​ដែល​អ្នក​ចេះ​តែ​បរិភោគ​អាហារ​ឬ​ភេសជ្ជៈ​មិន​ល្អ​ចូល​ទៅ​ក្នុង​ខ្លួន​វា​អាច​ជាប់​ទាក់​ទង​នឹង​ការ​ឡើង​ទម្ងន់​ដោយ​មាន​ការ​កើន​ខ្ពស់​នៃ​ជាតិ​Cholesterol ។ អ្នក​គួរ​ជំនួស​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​នោះ​មក​ទទួល​តែ​បៃ​តង​នេះ​វិញ​ ដោយ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​ជាតិ​cholesterolកម្រិត​ទាប​ក្នុង​ខ្លួន​ ណាមួយ​វា​ជា​អង់ទីអុកស៊ីដង់​យ៉ាង​ពូកែ​មួយ​ផង​ដែរ​​ ។

៤.ការពារ​សុខភាព​មាត់​ធ្មេញ​​ ៖

តាម​ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៩​របស់​​កាសែត​ Journal of Periodontology​ បាន​ឲ្យ​ដឹង​ថា​ការ​ទទួល​ទាន​តែ​ជាប្រចាំ​អាច​កាត់​បន្ថយ​ជំងឺ​ដែល​នៅ​ជុំវិញ​មាត់​ធ្មេញ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ ។​ ការ​ផឹក​តែ​ធម្មតា​អាច​នឹង​ផ្តល់​ពណ៌​ផ្សេង​ដល់​ធ្មេញ​របស់​អ្នក​ដោយ​សារ​តែ​ជាតិ​Tannic acidតែ​ចំពោះ​តែ​បៃតង​វា​មិន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​បាន​ជួយ​សុខភាព​មាត់​ធ្មេញ​អ្នក​កាត់​បន្ថយ​ពី​ជំងឺ​ផ្សេង​ៗ​ ។

៥.អាច​ឲ្យ​អ្នក​ចាក​ឆ្ងាយ​ពី​មហារីក​ប្រអប់​មាត់​ ៖

តែ​បៃតង​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​ប្រឆាំង​នឹង​មហារីក​លំពែង​ដ៏​ពូកែ​ ហើយ​ថ្មី​ៗ​នេះ​គេ​ក៏​ដឹង​ថា​វា​ក៏​ជា​អ្នក​ប្រឆាំង​នឹង​មហារីក​ប្រអប់​មាត់​មួយ​ផង​ដែរ​ ដោយ​សារ​តែ​សារធាតុ​ EGCG វា​មាន​នាទី​ជា​អង់ទីអុកស៊ីដង់​ដ៏​ខ្លាំង​មួយ​ ។ ​

​៦.ប្រឆាំង​នឹង​កាំរស្មី​ UV

ពេល​ដែល​អ្នក​ទៅ​លេង​សមុទ្រ​ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ឡេ​ឬ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ប្រើ​ប្រាស់​ តែ​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​តែ​បៃតង​នោះ​ទេ​ ព្រោះ​វា​ក៏​អាច​ការពារ​ស្បែក​អ្នក​នឹង​កាំរស្មី​UVផង​ដែរ​​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អ្នក​គួរ​ងាក​មក​ទទួល​ទាន​តែ​បៃ​តង​វិញ​ ព្រោះ​អត្ថប្រយោជន៍​៦​យ៉ាង​នេះ​ពិត​ជា​ល្អ​សម្រាប់​សុខភាព​អ្នក​​​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:បច្ចេកវិទ្យា
Tags: