ដឹង​អត់​នេះ​ហើយ​ជា​កីឡាករ​ដែល​ក្លឹប​ Leicester City ទិញ​ចូល​ថ្លៃ​បំផុត​

កាលពីពេលថ្មីៗនេះក្លឹប Leicester City ទើបតែបានប្រកាសជាផ្លូវការថាខ្លួនទិញបានខ្សែប្រយុទ្ធវ័យ២៣ឆ្នាំសញ្ជាតិនីហ្សេរីយ៉ាគឺកីឡាករ Ahmed Musa ពីក្លឹប CSKA Moscow របស់ប្រទេសរុស្សីហើយ ។

តាមប្រភពពី The Mirror បានឲ្យដឹងថាកីឡាករ Ahmed Musa បានសម្រេចចុះកុងត្រារយៈពេល៤ឆ្នាំជាមួយក្លឹប Leicester City ខណៈតម្លៃផ្ទេររបស់គឺប្រមាណជា១៦លានផោន ដែលតម្លៃគឺជាតម្លៃថ្លៃបំផុតដែលក្លឹប Leicester City ចំណាយទិញកីឡាករជាលើកដំបូង ។

យ៉ាងណាអ្នកសារព័ត៌មានជាច្រើនគិតថាកីឡាករ Musa សាកសមឲ្យក្លឹប Leicester City ចំណាយលុយទិញព្រោះគេគឺជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបរបស់ក្លឹប CSKA Moscow ដោយរូបគេបានស៊ុតបញ្ចូលទីបានចំនួន៥៤គ្រាប់ក្នុងបង្ហាញខ្លួន១៦៤ប្រកួត ហើយគេបានរួមចំណែកជួយ CSKA Moscow ឈ្នះពានចំនួន៦ដែលមានដូចជា Russia Premier League ចំនួន៣លើក , Russian Cup ចំនួន១លើក និង Russian Super Cup ចំនួន២លើក ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​អត់​នេះ​ហើយ​ជា​កីឡាករ​ដែល​ក្លឹប​ Leicester City ទិញ​ចូល​ថ្លៃ​បំផុត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: