Neymar បង្ហើប​ឈ្មោះ​កីឡាករ​៥​រូប​ដែល​គេ​ធ្លាប់​ហ្វឹកហាត់​ស្ដាយ៍​ញាក់​បាល់​តាម​

កីឡាករ Neymar បច្ចុប្បន្នគេគឺជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Barcelona ក៏ដូចជាជម្រើសជាតិប្រេស៊ីល ហើយគេមានស្ដាយ៍ញាក់បាល់សម្រាប់ខ្លួនដ៏ល្អដែលធ្វើឲ្យគូប្រកួតពិបាកក្នុងការទប់នឹងចង្វាក់គេខ្លាំងណាស់ ។ តែយ៉ាងណាមនុស្សម្នាក់ៗមិនមែនកើតមកភ្លាមអាចធ្វើមួយដែលខ្លួនចង់បានស្រួលនោះទេ វាអាស្រ័យកត្ដាអំណោយផលពីធម្មជាតិ ការប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាការដកស្រង់បទពិសោធន៍ល្អអ្នកដទៃមកធ្វើជាមេរៀនដែរ ។

ជាក់ស្ដែងតាមការចុះផ្សាយរបស់ GMS បានឲ្យដឹងថា Neymar បានធ្លាប់រំលឹកថាគេធ្លាប់បានហ្វឹកហាត់តាមស្ដាយ៍ញាក់បាល់កីឡាករដ៏ល្បី៥រូប ដោយ Neymar បាននិយាយថា « ក្នុងមួយជីវិតអ្នកត្រូវរៀនទទួលយកអ្វីដែលល្អៗមកដាក់ក្នុងខ្លួន ជាក់ស្ដែងកាលពីក្មេងខ្ញុំធ្លាប់យក DVDs ជាច្រើនដែលបង្ហាញពីក្បាច់បាល់របស់កីឡាករពូកែហើយខ្ញុំព្យាយាមធ្វើឲ្យបាន » ។

1 នៃ 5

Neymar បន្តថា « ហើយកីឡាករ៥រូបដែលខ្ញុំធ្លាប់ហ្វឹកហាត់តាមច្រើនជាងគេគឺមានដូចជា Ronaldinho, Ronaldo ( ប្រេស៊ីល ) , Messi, Zidane និង Kaka ដែលពួកគេសុទ្ធតែជាកីឡាករដ៏ពូកែញាក់បាល់ ។ តែយ៉ាងណាខ្ញុំមិនមែនចម្លងរបៀបលេងពួកគេនោះទេគឺខ្ញុំបានយកវាមកច្នៃដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនអោយបានកាន់តែល្អជាក់ស្ដែងខ្ញុំមានរបៀបញាក់បាល់ផ្ទាល់ខ្លួនរបស់ខ្ញុំ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Neymar បង្ហើប​ឈ្មោះ​កីឡាករ​៥​រូប​ដែល​គេ​ធ្លាប់​ហ្វឹកហាត់​ស្ដាយ៍​ញាក់​បាល់​តាម​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: