ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

N.O.V.A 3, MC5, Sniper Fury និង Afterpulse ជាដើម​សុទ្ធ​តែ​ជា​ហ្គេម​ពេញ​និយម ព្រោះ​ក្រាហ្វិក​វា​ច្បាស់​លេង​ជក់​ចិត្ត មិន​ខុស​ពី​ហ្គេម​មួយ​ចំនួន​លើ​កុំព្យូទ័រ​ឡើយ។ ក្រៅ​ពី​ក្រាហ្វិក​ច្បាស់ លក្ខណៈ​ប្រកួតប្រជែង (Challenge) ក្នុង​វគ្គ​នីមួយៗ​ខ្លាំង​គួរសម អាច​ធ្វើ​ឲ្យ​អ្នក​លេង​ឈឺ​ក្បាល​ក៏​ថា​បាន។

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

Afterpulse៖

 

ជា​ហ្គេម​បាញ់​ប្រហារ​ផលិត​ដោយ​ក្រុមហ៊ុន GAMEVIL USA, Inc.។ អ្នក​អាច​ជ្រើស​រើស​ប្រភេទ​ការ​ប្រយុទ្ធ​បាន​ដូចជា Handgun, Shotgun, Assault, SMG, LMG, Sniper, Rockets។ ហ្គេម​នេះ​អាច​លេង​អនឡាញ ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ Player ផ្សេង​ទៀត​ទូទាំង​ពិភពលោក។

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

Sniper Fury-Guardian of Liberty

 

បេសកកម្ម​ទាំងអស់​ក្នុង​ហ្គេម​ប្រភេទ Sniperនេះ​មាន​ដល់​ទៅ ១៣៣ ប្រភេទ។ ទាហាន គ្រឿង​យន្ត​ចម្បាំង​ទាំងអស់ សុទ្ធ​តែ​ជា​គោល​ដៅ វាយ​ប្រហារ​របស់​អ្នក​ជំនាញ​បាញ់​កាំភ្លើង Sniper។ អាវុធ​ទាំងអស់​​អាច Customize ដើម្បី​កម្ទេច​គោល​ដៅ​ធំៗ​បាន​ងាយ​ស្រួល។

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

Modern Combat 5: Black Out (MC5)

 

នេះ​ជា​ស្នាដៃ​ហ្គេម​ផលិត​ដោយ​ក្រុមហ៊ុន Gameloft។ ហ្គេម​ប្រភេទ​សង្គ្រាម​នេះ ត្រូវ​ប្រើ​អ៊ីនធឺណិត​ទើប​អាច​លេង​បាន។ វា​អាច​ឲ្យ​អ្នក​ជ្រើស​រើស​ប្រភេទ Playstyle មួយ​ចំនួន​ដូចជា Assault, Heavy, Recon, Sniper, Support, Bounty Hunter ឬ Sapper។ គ្រឿង​ការពារ​ខ្លួន​និង​សព្វាវុធ​ទាំងអស់ អាច Upgrade ដើម្បី​វាយ​ឈ្នះ​សត្រូវ។ ក្នុង​វគ្គ​មួយ​ចំនួន​លើ MC5 ត្រូវ​លេង​លក្ខណៈ Multiplayer ដោយ​ប្រើ​អ៊ីនធឺណិត WiFi ទើប​អាច​ឆ្លង​ទៅ​វគ្គ​ថ្មី​ផ្សេង​ទៀត។

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្មហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

N.O.V.A 3

 

N.O.V.A 3 ក៏​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​ផលិត​ហ្គេម​ល្បី​ឈ្មោះ Gameloft ដែរ តែ​ហ្គេម​នេះ​ជា​ប្រភេទ Sci-Fi ហើយ​មិន​ត្រូវ​ការ​អ៊ីនធឺណិត​ដើម្បី​លេង​ដូច MC5 នោះ​ទេ ចំពោះ​ការ​លេង​តួអង្គ​ម្នាក់​ឯង (Campaign)។ ឈុត​ប្រយុទ្ធ​ក្នុង N.O.V.A អ្នក​អាច​លេង​ជា​លក្ខណៈ រត់ (Run), បាញ់ (Shoot), បើក​រថយន្ត Drive និង​បញ្ជា​មនុស្ស​យន្ត​ផ្សេងៗ។ Challenge ក្នុង​ហ្គេម​នេះ ត្រូវ​ទាមទារ​ភាព​ឆ្លាតវៃ​និង​ធ្វើ​សកម្មភាព​ប្រើ​ប្រាស់​អាវុធ​វាយ​បក​ទាហាន​និង​សត្វ​ចម្លែក​ក្រៅ​ភព​បាន​រហ័ស ដើម្បី​អាច​ឆ្លង​ផុត​វគ្គ​នីមួយៗ​បាន​លឿន៕

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

ហ្គេម​បាញ់​ប្រហារ​លើ​ទូរសព្ទ ​ក្រាហ្វិក​ច្បាស់ ធានា​លេង​ជក់​​រហូត​​អស់​ថ្ម

 

អត្ថបទ៖ ប៉ែត ផាន់និត