រថយន្ត​បូម​លូ​ផ្ទុះ​ស៊ីទែន​​កណ្ដាល​ផ្លូវ​ខ្ទាត​លាមក​ប្រឡាក់​ពេញ​រថយន្ត​​​ជុំវិញ

តាមយោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តបានបង្ហាញពីរឿងដ៏កម្រមួយដែលបានកើតឡើងនៅលើផ្លូវដែលកំពុងមានភាពមមាញឹក គឺស៊ីទែនដែលផ្ទុកទៅដោយលាមកនៅលើរថយន្តបូមលូមួយសុខៗស្រាប់តែផ្ទុះដូចគ្រាប់បែកធ្វើឲ្យលាមកខ្ទាតចេញមកក្រៅប្រឡាក់រថយន្តនៅជុំវិញនោះ។

រឿងហេតុនោះបានកើតឡើងនៅកំណាត់ផ្លូវមួយនៅក្នុងទីក្រុង ម៉ូស្គូ ប្រទេសរុស្ស៊ី ដែលនៅពេលរថយន្តទាំងអស់កំពុងឈប់រងចាំភ្លើងស្តុក។ មនុស្សជាច្រើនគិតថាសំណាងណាស់ដែលនៅពេលនោះមិនមានមនុស្សដើរ ក៏ដូចជាអ្នកជិះកង់ ម៉ូតូនៅជុំវិញនោះ កុំអីមិនដឹងថាពួកគេនឹងទៅជាយ៉ាងណានោះទេ៕

  • រថយន្ត​បូម​លូ​ផ្ទុះ​ស៊ីទែន​​កណ្ដាល​ផ្លូវ​ខ្ទាត​លាមក​ប្រឡាក់​ពេញ​រថយន្ត​​​ជុំវិញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: