ប្រាប់​តិច​មើល​ក្នុង​ចំណោម​អតីត​កីឡាករ​កំពូល​ទាំង​៥​នាក់​នេះ​ប្រិយ​មិត្ត​ស្គាល់​អ្នក​ណា​ខ្លះ​ហើយ​ចូលចិត្ត​មួយ​ណា​ជាង​គេ​ ?

ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ប្រហែលជាស្គាល់ពីឈ្មោះអតីតកីឡាករកំពូលទាំង៥នេះយ៉ាងច្បាស់ណាស់ហើយមើលទៅ ទោះយ៉ាងណាចំពោះប្រិយមិត្តមួយចំនួនដែលពុំសូវបានចាប់អារម្មណ៍ខ្លាំងចំពោះកីឡាបាល់ទាត់ក៏ប្រហែលជាអាចស្គាល់កីឡាករ២រូបក្នុងចំណោមនេះដែរគឺ Beckham និង Ronaldo (ប្រេស៊ីល) ។

តែថ្ងៃនេះ Cambomag សូមបង្ហាញពីឈ្មោះរបស់ពួកគេឲ្យកាន់តែច្បាស់និងរំលឹកប្រវត្តិនៃការលេងបាល់របស់ពួកគេខ្លះជូនប្រិយមិត្ត ។

១. David Beckham

ប្រិយមិត្តប្រាកដជាស្គាល់ខ្សែបម្រើសញ្ជាតិអង់គ្លេសដ៏សង្ហាររូបនេះយ៉ាងច្បាស់ ។ David Beckham បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លឹប Manchester United នៅឆ្នាំ១៩៩២ ។ ហើយ Beckham ធ្លាប់បានប្រកបអាជីពជាមួយក្លឹប Man Utd , Real Madrid , LA Galaxy , AC Milan , Parist Saint-German ។ បើគិតជាក្នុងការប្រកបអាជីពជាមួយក្លឹបបាល់ទាត់ Beckham ស៊ុតបញ្ចូលទីសរុប១២៩គ្រាប់ក្នុងការបង្ហាញខ្លួន៧១៩ប្រកួត ។ ខណៈក្នុងជម្រើសជាតិអង់គ្លេសរូបគេស៊ុតបញ្ចូលទី១៧គ្រាប់ក្នុងការបង្ហាញខ្លួន១១៥ប្រកួត ។

២. Luis Figo

កីឡាករ Luis Figo អាចចាត់ទុកជានិមិត្តរូបបាល់ទាត់មួយរូបរបស់ប្រទេសព័រទុយហ្គាល់ដោយរូបគេធ្លាប់បានស៊ុតបញ្ចូលទី៣៤គ្រាប់ក្នុងបង្ហាញខ្លួន១២៧ ហើយបានជួយព័រទុយហ្គាល់ឲ្យក្លាយជាជើងឯងរងនៃពានរង្វាន់ Euro ២០០៤ ផងដែរ ។ Figo បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ១៩៨៩ជាមួយក្លឹប Sporting ។ ខណៈក្នុងអាជីពនៅក្លឹប Figo ធ្លាប់បានលេងនៅក្លឹប Sporting , Barcelona , Real Madrid និង Inter Milan ។ ហើយនៅក្នុងអាជីពបាល់ទាត់ជាមួយក្លឹប Figo ស៊ុតបញ្ចូលទីចំនួន១៣៣គ្រាប់ក្នុងការបង្ហាញខ្លួន៧៩៥ប្រកួត ។

៣. Ronaldo Nazario de Lima

Ronaldoគឺជាវីរបុរសបាល់ទាត់មួយរូបរបស់ប្រទេសប្រេស៊ីលដោយរូបគេធ្លាប់បានជួយប្រេស៊ីលឲ្យឈ្នះពាន FIFA World Cup ចំនួន២លើកគឺនៅឆ្នាំ ១៩៩៤ , ២០០២ និងឈ្នះ Copa America ចំនួន២លើកផងដែរគឺនៅឆ្នាំ ១៩៩៧និង១៩៩៩ ហើយសម្រាប់ជម្រើសជាតិប្រេស៊ីលរូបគេស៊ុតបញ្ចូលទី៦២គ្រាប់ក្នុងការបង្ហាញខ្លួន៩៨ប្រកួត ។ រំលឹកថាកីឡាករ Ronaldo បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លឹប Cruzeiro នៅឆ្នាំ១៩៩៣ ។ ហើយ Ronaldo ធ្លាប់បានប្រកបអាជីពនៅក្លឹប Cruzeiro , PSV , Barcelona , Inter Milan , Real Madrid , AC Milan ,Corinthians ។ ក្នុងអាជីពបាល់ទាត់ជាមួយក្លឹប Ronaldo ធ្លាប់បានស៊ុតបញ្ចូលទី៣៥២គ្រាប់ក្នុងការបង្ហាញខ្លួន៥១៨ប្រកួត ។

៤. Zinedine Zidane

កីឡាករ Zidane ជាកីឡាករឆ្នើមមួយរូបរបស់ជម្រើសជាតិបារាំងដោយរូបគេបានជួយប្រទេសបារាំងឈ្នះ FIFA World Cup នៅឆ្នាំ១៩៩៨ និងឈ្នះពាន Euro នៅឆ្នាំ២០០២ ហើយនៅក្នុងជម្រើសជាតិបារាំង Zidane ស៊ុតបញ្ចូលទី៣១គ្រាប់ក្នុងការបង្ហាញខ្លួន១០៨ប្រកួត ។ កីឡាករ Zidane បានចាប់ផ្ដើមក្លឹបអាជីពដំបូងជាមួយក្លឹប Cannes នៅឆ្នាំ១៩៨៨ ។ ហើយ Zidane ធ្លាប់ប្រកបអាជីពជាមួយក្លឹប Cannes , Bordeaux , Juventus , Real Madrid ។ ក្នុងអាជីពបាល់ទាត់ជាមួយក្លឹបរូបគេស៊ុតបញ្ចូលទី១២៥គ្រាប់ក្នុងការបង្ហាញខ្លួន៦៨១ប្រកួត ។

៥. Raul Gonzalez

Raul បានធ្លាប់បានចំណាយពេលជាមួយ១៦ឆ្នាំជាមួយក្លឹប Real Madrid គឺតាំងពី១៩៩៤ដល់ឆ្នាំ២០១០ហើយក្នុងការបង្ហាញខ្លួន៧៤១ប្រកួតឲ្យ Real Madrid រូបគេស៊ុតបញ្ចូលទីរហូតដល់៣២៣គ្រាប់ ។ ហើយបន្ទាប់ពីចាកចេញពី Real Madrid កីឡាករ Raul បានទៅប្រកបអាជីពជាមួយក្លឹប Schalke , Al Sadd , Newyork Cosmos ។ ក្នុងអាជីពបាល់ទាត់ជាមួយក្លឹបរូបគេស៊ុតបញ្ចូលទី៣៨៤គ្រាប់ក្នុងការបង្ហាញខ្លួន៩២១ប្រកួត ។

អត្ថបទ ៖ វិចទ័រ

  • ប្រាប់​តិច​មើល​ក្នុង​ចំណោម​អតីត​កីឡាករ​កំពូល​ទាំង​៥​នាក់​នេះ​ប្រិយ​មិត្ត​ស្គាល់​អ្នក​ណា​ខ្លះ​ហើយ​ចូលចិត្ត​មួយ​ណា​ជាង​គេ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: