ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក

ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះក្រុម «យុវជនដើម្បីសង្គម» បានធ្វើឱ្យមាតាបីតារបស់ខ្លួន និង លោ កតាៗដែលជាអ្នកធាក់ស៊ីក្លូ រំភើបហូរទឹកភ្នែកដោយមិនដឹខ្លូននៅពេលជិតដល់បិណ្ឌធំ ។ កម្មវិធីដ៏ អស្ចារ្យនេះដឹកនាំដោយប្អូនស្រី ប៊ុន ហ្គិចហ័ង ក្នុងគោលបំណងបង្កើតឡើងនូវការជួបជុំគ្នារវាង មាតាបិតារបស់សមាជិកមួយចំនួន ជាមួយនឹងលោកតាៗធាក់ស៊ីក្លូ ចំនួនជាង ១០ នាក់ ។

ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក

កូនៗ និង មាតាបិតាទាំងអស់បានសម្រក់ទឹកភ្នែកនៅពេលដែលព្រះសង្ឃស្មូតអំពីគុណ និង ទុក្ខវេទនារបស់ឪពុកម្ដាយ ជាពិសេសការឈឺចាប់ក្នុងពេលសម្រាលកូន ការលំបាកក្នុងការចិញ្ចឹមបី បាច់ថែរក្សាកូនជាដើម ។ មិនត្រឹមតែធ្វើឱ្យអ្នកគ្រប់គ្នាស្រក់ទឹកភ្នែកប៉ុណ្ណោះទេគឺថែមទាំងធ្វើឱ្យ កូនៗទាំងអស់លូនក្រាប និង លាងជើងជូនអ្នកមានគុណរបស់ខ្លួន ព្រមទាំងជូនថវិកាហើយនិងកា ដូរមួយចំនួនដល់អ្នកមានគុណរៀងៗខ្លួនទៀតផង ។

ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក

ចំណែកឯលោកតាៗធាក់ស៊ីក្លូ វិញក៏បានស្រក់ទឹកភ្នែកដូចគ្នាដែរ ព្រោះរំភើបចិត្តនឹងកម្មវិធី នេះហើយលោកស្រក់ទឹកភ្នែកក៏ដោយសារតែតូចចិត្តនឹងជីវិតដ៏កំសត់របស់ពួកគាត់ ព្រោះគ្មានកូន មកគិតគូ និង យកចិត្តទុកដាក់ឪពុកម្តាយដូចកូនគេ ។

ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក

នៅក្នុងកម្មវិធីនេះ មានយុវជនជាច្រើនក៏បានរៀបចំអាហារសម្រន់មួយពេលយ៉ាងពិសេស ព្រមទាំងជូនថវិកាដល់លោកតាៗធាក់ស៊ីក្លូ ដោយម្នាក់ៗម្នាក់ទទួលបានចំនួនមួយម៉ឺនរៀល តែដោ យក្ដីអាណិតអាសូមាតាបិតារបស់យុវជនមួយចំនួនក៏បានឧបត្ថម្ភបន្ថែមទៀតដោយខ្លះ ៥ ពាន់រៀល ខ្លះមួយម៉ឺនរៀល ដែលសរុបទាំងអស់លោកតាៗធាក់ស៊ីក្លូ ទទូលបានថវិកាក្នុង ម្នាក់ចំនួន ៣ ម៉ឺន ៥ ពាន់រៀល ។ លោកអ្នកអាចចូលរួមក្នុងការងារសប្បុរសធម៌នេះតាមរយៈទូរស័ព្ទលេខ ០៨១ ៥៦៧ ៨៦៤ ៕

ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក

ប្រភព ៖ pmhotnews

  • ក្រុមយុវជនដើម្បីសង្គម ធ្វើឱ្យមាតាបីតា និង លោកតាៗធាក់ស៊ីក្លូ រំភើបស្រក់ទឹកភ្នែក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កំសាន្ត
Tags: