អាការៈ ៦ យ៉ាង​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​សាច់​

អាការៈ ៦ យ៉ាង​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​សាច់​

​មនុស្ស​យើង​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ជា​សាច់ដុំ និង​ជួយ​រាងកាយ​ដើម្បី​បង្កើត​កម្លាំង និង​ជួសជុល​នូវ​រាល់​អ្វី​ដែល​ខូចខាត​បាន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មិន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​តែ អ្នក​អាច​នឹង​មាន​ផលវិបាក​ច្រើនណាស់​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​។

ឃ្លាន​អាហារ​
ការ​ដែល​មាន​អារម្មណ៍​ឃ្លាន​អាហារ​ជាប់ និង​ត្រូវកា​រញ៉ាំ​អាហារសម្រន់​នៅ​ចន្លោះ​ម៉ោង​បាយ​អាច​ជា​លទ្ធផល​នៃ​របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ខ្ពស់ និង​ជាតិ​ប្រូតេអ៊ីន​ទាប​។

របួស​ក្រ​ជា​
អ្នកត្រូវការ​ប្រូតេអ៊ីន​ច្រើន​ដើម្បី​ជួយ​ឲ្យ​ស្បែក​ដែល​មាន​របួស​ឆាប់​ជា និង​បង្កើតបាន​ជា​ជាលិកា​ថ្មីៗ​ឡើងវិញ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ជួប​បញ្ហា​ដាច់ដោច​ស្បែក និង​ត្រូវការ​ពេល​យូរ​ដើម្បី​របួស​នោះ​ជា មានន័យ​ថា របប​អាហារ​អ្នក​ប្រហែល​ជា​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។

រ​បកស្បែក និង​សរសៃសក់​ស្តើង​
ការ​ដែល​របកស្បែក និង​ក្រចក ព្រមទាំង​សក់​ជ្រុះ និង​ស្តើងៗ​ទៅ គឺជា​អាការៈ​ដំបូង​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ហើយ​។

ឈឺ​សន្លាក់ និង​សាច់ដុំ​
ការ​ខ្សោយ​សាច់ដុំ និង​ឈឺសន្លាក់​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា រាងកាយ​អ្នក​មិន​អាច​ទទួលបាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ បើសិន​ជា​អ្នក​ចេះ​តែ​ញ៉ាំ​អាហារ​កៃ​ច្នៃ​ច្រើន នោះ​វា​ពិតជា​មិនល្អ​ឡើយ​។

ហើម​
ប្រូតេអ៊ីន​ដើរតួ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ក្នុង​ការថែរក្សា​ជាតិ​ទឹក​កុំឲ្យ​ចាលក្នុង​ជាលិកា ជា​ពិសេស​តំបន់​កែងជើង និង​ប្រអប់ជើង​តែម្តង​។ ដូច្នេះ ការ​ហើម​នៅ​តំបន់​ទាំងនេះ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។

ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
ការ​ដែល​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់​មាន​ន័យ​ថា ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​ចុះខ្សោយ​ហើយ​។ ចំពោះ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​វិញ​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន​ដែរ ដូច្នេះ​បើ​សិន​ជា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ មានន័យ​ថា អ្នក​ជា​មនុស្ស​កង្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។