៥​ចំណុចបង្ហាញ​ពី​ការ​ចាប់​ផ្ដើម​មិន​ល្អ​របស់​ Ramos រដូវ​កាល​នេះ

Sergio Ramos ប្រធាន​ក្រុម​ Real Madrid បាន​ចាប់​ផ្ដើម​ការ​លេង​​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​នៅ​ប៉ុន្មាន​ប្រកួត​ដំបូង​រដូវកាល​ថ្មី​នេះ​។ ប្រភព​ពី AS.Com បាន​កត់​សម្គាល់​​៥​ចំណុច​ដែល​បង្ហាញ​ពី ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ដូច​ខាង​ក្រោម​៖

 

១. ជា​អ្នក​បង្ក​ឲ្យ​មាន​បាល់​ពិន័យ​ប៉េណាល់​ទី៖
Ramos បាន​បង្ក​ឲ្យ​មាន​បាល់​ពិន័យ​ប៉េណាល់​ទី​ដល់​គូ​ប្រកួត​​ចំនួន​៣​លើក​មក​ហើយ​ក្នុង​ចំណោម​៩​ប្រកួត​នៅ​រដូវ​កាល​នេះ ​ដូច​ជា​ការ​ប្រកួត​ជា​មួយ​ Sevilla, Osasuna និង Villarreal។

 

៥​ចំណុចបង្ហាញ​ពី​ការ​ចាប់​ផ្ដើម​មិន​ល្អ​របស់​ Ramos រដូវ​កាល​នេះ

 

២. ជា​កីឡាករ​សំបូរ​កាត​
ទើប​តែ​៦​ប្រកួត​ដំបូង​ដើម​រដូវកាល​ថ្មី Romos បាន​កក់​កាតលឿង​រហូត​៤​ដង​​ ដោយ​បាន​មក​ពី​ការ​ប្រកួត​ទល់​នឹង Real Sociedad, Osasuna, Espanyol និង Villareal។ បើ​សិន​បាន​កាត​លឿង​ម្ដង​ទៀត​ រូប​គេ​នឹង​ត្រូវ​ជាប់​ពិន័យ​នៅ​ប្រកួត​បន្ទាប់។

 

៣.​ ការ​ប្រើ​ដៃ​រារាំង​បាល់
Sergio Ramos ហាក់​ព្យាយាម​ប្រើ​ដៃ​ច្រើន​ដើម្បី​រារាំង​បាល់​ពី​ការ​ស៊ុត​របស់​គូ​ប្រកួត​ ហើយ​កន្លង​មក​រូប​គេ​​បាន​កាត​លឿង​ ត្រូវ​ពិន័យ​បាល់​ប៉េណាល់ទី ដោយសារ​ការ​យក​ដៃ​ប៉ះ​បាល់​ កាល​ពី​ប្រកួត​ទល់​នឹង​ Villareal។

 

៥​ចំណុចបង្ហាញ​ពី​ការ​ចាប់​ផ្ដើម​មិន​ល្អ​របស់​ Ramos រដូវ​កាល​នេះ

 

៤. ស្ថិតិ​នៃ​ការ​លេង​ធ្លាក់​ចុះ​
រដូវ​កាល​នេះ​ កីឡាករ​វ័យ៣០​ឆ្នាំ​​មាន​ស្ថិតិ​នៃ​ការ​លេង​ធ្លាក់​ចុះ​ខ្លាំង​បំផុត​បើ​មើល​ទៅ​លើ​តារាង​វិភាគ​ របស់​សារព័ត៌មាន​ AS។ តារាង​ដដែល​បង្ហាញ​ថា ការ​ប្រកួត​ដំបូង​រដូវ​កាល​នេះ បង្ហាញ​ការ​លេង​ល្អ​បំផុត​របស់​ Ramos តែ​ប្រកួត​បន្ត​បន្ទាប់​​បាន​ធ្លាក់​ចុះ​ជា​លំដាប់។

 

៥​.​ លែង​ជា​អ្នក​នាំ​លេង
កាល​ពី​ឆ្នាំ​មុនៗ Sergio Ramos ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​នាំ​លេង​ ដោយ​តែងតែ​ឡើង​ទៅ​ជួយ​តំបន់​ខាង​លើ​បញ្ជូន​បាល់​ ឬ​ស៊ុត​បញ្ចូល​ទី​ជា​ដើម​ តែ​រដូវ​កាល​នេះ​ គេ​នៅ​មិន​ទាន់​អាច​វិល​ទៅ​ទម្រង់​លេង​ល្អ​ដូច​ដើម​​នៅ​ឡើយ៕

 

៥​ចំណុចបង្ហាញ​ពី​ការ​ចាប់​ផ្ដើម​មិន​ល្អ​របស់​ Ramos រដូវ​កាល​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ AS