បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

បើ​ទោះ​បី​ជា​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​រឿង​ភាគ “Descendants of the Sun” ក៏​ដោយ តែ​តារា​សម្ដែង​ស្រស់​សង្ហា Song Joong Ki នៅ​តែ​មិន​មែន​ជា​តួ​ប្រុស​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ។

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Ilgan Sports ទើប​តែ​ប្រកាស​ឈ្មោះ​តារា​សម្ដែង​ប្រុស​កូរ៉េ​ទាំង​១២​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​បើ​ទោះ​បី​ជា​កំពុង​ល្បី​ទូទាំង​អាស៊ី​ដោយ​សារ​រឿង “ម្ចាស់​ព្រះអាទិត្យ” ក៏​ដោយ តែ​ប្រុស​ស្អាត Song Joong Ki បែរ​ជា​ឈរ​នៅ​​ជិត​បាត​តារាង​ទៅ​វិញ។ រីឯ​តួ​ប្រុស “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ទើប​ជា​តារា​សម្ដែង​ប្រុស​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​បច្ចុប្បន្ន៕ ខាង​ក្រោម​នេះ​គឺ​ជា​តារាង​ឈ្មោះ​តារា​ប្រុស​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ៕

 

. Kim Soo Hyun និងHyun Bin: ១០០លាន​វ៉ុន (៩១០០០ដុល្លារ)ក្នុង​មួយ​ភាគ

 

បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

 

. So Ji Sub និង Jo In Sung: ៨០លាន​វ៉ុន (៧២០០០​ដុល្លារ) ក្នុង​មួយ​ភាគ

 

បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

 

. Lee Minho, Lee Seung Gi និង Yoo Ah In: ៧០លាន​វ៉ុន (៦៣០០០​ដុល្លារ) ក្នុង​មួយ​ភាគ

 

បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

 

. Song Joong Ki និង Lee Jong Suk: ៦០​លាន​វ៉ុន (៥៤០០០​ដុល្លារ) ក្នុង​មួយ​ភាគ

 

បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

 

. Joo Won, Kim Woo Bin និង Ji Chang Wook: ៥០លាន​វ៉ុន (៤៥០០០ដុល្លារ) ក្នុង​មួយ​ភាគ

 

បញ្ជី​តួ​ឯក​ប្រុស​​រឿង​ភាគ​កូរ៉េ​ដែល​ស៊ី​ថ្លៃ​ជាង​គេ ឆ្នាំ​២០១៦

 

ចុចអាន៖តារា​ស្រី​កូរ៉េ​៨​រូប​ដែល​ឆ្លង​កាត់​មុខ​កាំបិត​ឡើងមើល​លែង​ស្គាល់

 

 ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eva