ស៊ូ ស៊ីរីកា ត្រៀម បញ្ចេញ original song ៥ បទ

ម្ចាស់​បទ “ស្រលាញ់​បង​លើស​ហើយ” ស៊ូ ស៊ីរីកា បាន​ឲ្យ​ដឹង​ថា​ឆាប់​!​ខាង​មុខ​នេះ​ នាង​នឹង​ចេញ​ចម្រៀង Original មួយ​អាល់ប៊ុម​ជាមួយ​តារា​ចម្រៀង​ប្រុស​ម្នាក់ ក្នុង​នោះ​​នាង​មាន ៥ បទ​ម្នាក់ឯងតែ​ម្ដង។

 

ស៊ូ ស៊ីរីកា ត្រៀម បញ្ចេញ original song ៥ បទ

 

តារា​ស្រី​វ័យ ២១ ឆ្នាំ​បាន​បន្ថែម​ទៀត​ថា ខាង​ក្រុមហ៊ុន​នឹង​ចេញ original song ឲ្យ​នាង ក្រោយ​ភ្ជុំបិណ្ឌ​ហើយ។ “ក្នុង​មួយ​អាល់ប៊ុម​ចម្រៀង original នោះ​មាន​តារា​ច្រៀង​ពីរ​នាក់ ក្នុង​នោះ​មាន​ខ្ញុំ និង​មាន​តារា​ចម្រៀង​ប្រុស​១​រូប​ទៀត តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ជា​នរណា​ទេ។”

 

ស៊ីរីកា បន្ត​ថា ចម្រៀង​ដែល​ត្រៀម​នោះ នាង​បាន​ពិនិត្យ និង​ហាត់​សម​ច្រៀង​បាន​ខ្លះ​ៗ​ហើយ។ ដោយ​មួយ​អាល់ប៊ុម​នោះ​កញ្ញា​មាន ៥ បទ និង​តារា​ប្រុស​ម្នាក់​ទៀត​មាន ៥ បទ​ដែរ។ “ខ្ញុំ​បាន​ហាត់​សម​ខ្លះ​ៗ​ដែរ​ហើយ​បង ហើយ ៥ បទ​ដែល​ខ្ញុំ​ត្រៀម​នោះ​មាន ២ បទ​ជា​ប្រភេទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​៣​បទ​ទៀត​ជា​ប្រភេទ​មនោសញ្ចេតនា”។

 

ស៊ូ ស៊ីរីកា ត្រៀម បញ្ចេញ original song ៥ បទ

 

កញ្ញា ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ចាប់ពី​ពេល​នេះ​ទៅ​នាង​នឹង​កាត់​បន្ថយ​ការ​ច្រៀង​ចម្រៀង copy និង​សំណូមពរ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ original song របស់​នាង​ផង៕

 

 

ចុចអាន៖រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

 

 

អត្ថបទ៖ទ្រី រ៉ាវី