ភរិយា​របស់​បណ្ឌិត កែម ឡី សម្រាល​កូន​ហើយ​នៅ​មន្ទីរពេទ្យ​ឯ​ក្រៅ​ប្រទេស

លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី បានសម្រាលកូនហើយនៅម៉ោង៥ និង ២នាទីថ្ងៃទី២ ខែតុលា។ ការសម្រាលកូននៅក្រៅប្រទេសនេះ គឺមានរយៈពេលជិត ៣ខែក្រោយមរណភាពរបស់ស្វាមីលោកស្រី។

កូនទើបកើតនេះជាកូនប្រុសទី៥ ហើយដាក់ឈ្មោះថា កែម ឡី វីរៈ។ បណ្ឌិត កែម ឡី និងលោកស្រី ប៊ូ រចនា មានកូនសរុបចំនួន ៥នាក់ រាប់ទាំងកូនទើបកើតនេះ ដែលសុទ្ធជាកូនប្រុស។

Loading...

បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ត្រូវបានឃាតកសម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុបបូកគោ។ មកទល់ពេលនេះមានរយៈពេលជិតបីខែហើយ អាជ្ញាធរមិនទាន់បង្ហាញកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាតនៅឡើយ។ ចំពោះជនជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះវិញ អាជ្ញាធរក៏មិនទាន់បង្ហាញក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលកំពុងជាប់ឃុំនោះដែរ។

បុណ្យសពគម្រប់ ១០០ថ្ងៃជូនបណ្ឌិត កែម ឡី នឹងធ្វើរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ខាងមុខ។

ភរិយារបស់បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា និងកូនៗទាំងបួននាក់ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ សីហា ទៅក្រៅប្រទេស ដែលជាទីមានសុវត្ថិភាព ដើម្បីរង់ចាំបន្តទៅរស់នៅប្រទេសទីបី៕

ប្រភព៖ rfa