អស់​បញ្ហា​ឈឺ​ក្បាល​នៅ​ពេល​ដែល​មេរោគ​លាក់​ឯកសារ​លោក​អ្នក​

នៅ​ថ្ងៃ​នេះ​ ក្រុម​ Cambomag យើង​ខ្ញុំ​នឹង​ណែ​នាំ​លោក​អ្នក​នូវ​កម្មវិធី​តូចមួយ​ដែល​អាច​ឲ្យ​អ្នក​ ទាញ​យក​ឯកសារ​របស់​លោក​អ្នក​វិញ​ក្រោយ​ពេល​មេរោគ​ USB​ បាន​លាក់​។ កម្មវិធីនេះ​ឈ្មោះ​ USB Show ដែល​ជា​ Freeware ផលិត​ដោយ​ក្រុមហ៊ុន​ LDC របស់​អេស៉្បាញ​ ()។
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​របៀប​ប្រើ​ប្រាស់​វា​៖

១. បើក​កម្មវិធី​ឡើង​មក​ រួច​សូម​ចុច​ត្រង់​ភាសា​ English

២. សូម​ដោត​ USB ដែល​មេរោគ​លាក់​ឯកសារ​នោះ​ រួច​ចុច​យក​ប៊ូតុង​ Recovery the hide files

៣. សូម​ជ្រើស​រើស​នូវ​ Drive USB នោះ​រួច​ចុច​ ok វា​នឹង​ដំណើរ​ការ​យក​ឯកសារ​មក​ឲ្យ​យើង​វិញ​

៤. ក្រោយ​ពី​វា​ដំណើរ​ការ​ចប់​វា​នឹង​បង្ហាញ​អ្នក​ រួច​ចុច​ OK ហើយ​បិទ​កម្មវិធី​ជា​ការ​ស្រេច​
ជា​ចុង​ក្រោយ​លោក​អ្នក​អាច​ចូល​មើល​ USB Drive នឹង​ឃើញ​ ឯកសារ​អ្នក​វិញ​ជា​មិនខាន​។
អត្ថបទ៖ Nicolar

  • អស់​បញ្ហា​ឈឺ​ក្បាល​នៅ​ពេល​ដែល​មេរោគ​លាក់​ឯកសារ​លោក​អ្នក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: