តិចនិចបន្ថយអាការៈឈឺចាប់ ពេលមករដូវ

ពេលមករដូវ តែងមាន​ការឈឺចាប់ខ្លះ ពិសេសនៅបរិវេណពោះ ជារឿងធម្មតា។ តែមិត្តៗ​ស្ត្រី​អាច​កាត់​បន្ថយ​សញ្ញា ឈឺចាប់នៅ​ឲ្យ​ថមថយ​បាន​តាមរយៈវិធីសាស្ត្រខាងក្រោម៖

  • ដាក់ថង់ទឹកក្ដៅ​ស្អំ​នៅពោះ​ ផ្នែកក្រោម (ក្រោមផ្ចិត)។
  • ប្រើចុងម្រាមដៃម៉ាស្សា ពោះផ្នែកក្រោម​ថ្នមៗ​ ជារង្វង់។
  • ផឹកទឹកក្ដៅ​ឧណ្ហៗ ឬ​ងូតទឹក​ក្ដៅ​ឧណ្ហៗ។
  • បែងចែកអាហារ​ជាពេលតូចៗ ឲ្យបានច្រើនពេល ដោយទទួលទាន​អាហារដែល​សម្បូរ​កាបូអ៊ីដ្រាត គឺ បន្លែ និង​ផ្លែឈើនោះឯង។ ប៉ុន្ដែ ចៀសឲ្យឆ្ងាយពីអំបិល​ ស្ករស ជាតិស្រវឹង និង​កាហ្វេអ៊ីន។
  • ក្នុងខណៈពេលគេង​ គួរ​លើកជើងឡើងឲ្យខ្ពស់ ឬគេងផ្អៀង រួចបត់ជង្គង់បន្ដិច។
  • ហ្វឹកហាត់​បន្ធូរអារម្មណ៍ ដូចជា អង្គុយសមាធិ ឬ​ហាត់យោគៈ (Yoga)
  • សម្រាប់​អ្នកដែលលេបថ្នាំ​បំបាត់ការឈឺចាប់ ដូចជាពួក Ibuprofen ត្រូវចាប់ផ្ដើម​លេបមុន​មក​រដូវ​មួយថ្ងៃ
  • សាកល្បងទទួលទានវីតាមីន​ B6 កាល់ស្យូម និង ម៉ាញេស្យូម ជាអាហារបំប៉ន
  • ដើរ ឬហាត់ប្រាណ​ជាប្រចាំ និង​កុំភ្លេចធ្វើលំហាត់​ បរិវេណ​ឆ្អឹងត្រគាក
  • បញ្ចុះ​ទម្ងន់ បើទម្ងន់លើស ឬ​ធាត់ជ្រុល។

ប្រែសម្រួល ៖ Nea

  • តិចនិចបន្ថយអាការៈឈឺចាប់ ពេលមករដូវ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: