នៅ​តែ​មាន​​មន្ត្រី​ ចូល​​យឺត​ ចេញ​​លឿន​ នៅ​តាម​ក្រ​សួង​​ និងស្ថាប័ន​រដ្ឋ​ និពន្ធដោយ : ឃឹម-អ៊ុត       October-03-2016, 7:39 am         9010

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នៅ​តែ​មាន​​មន្ត្រី​ ចូល​​យឺត​ ចេញ​​លឿន​ នៅ​តាម​ក្រ​សួង​​ និងស្ថាប័ន​រដ្ឋ​នៅពេល​ខ្លះ រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ ត្រូវបាន​គេ​ឃើញ​នៅមុខ​ហាង​កាហ្វេ នៅ​ម៉ោង​ធ្វើការ។ ពេលខ្លះ មន្ត្រី​ទៅធ្វើ​ការ​យឺត វា​មិនបាន​បង្ហាញ​តាមរយៈ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​គេ​ស្គាល់​បុគ្គល ឬ​មន្ត្រី​ផ្ទាល់​តែ​ម្តងនោះ នោះគេ​នឹង​ឃើញ​មន្ត្រី​ច្រើន​កំពុង​អង្គុយ​ជជែក​គ្នា​លេង​នៅក្នុង​អាហារ​ដ្ឋា​ន។ ជា​ញឹកញាប់​ពួកគេ​ជជែក​អំពី​មុខរ​បរ​ជួញដូរ​របស់​ពួកគេ។

ពេលព្រឹក​ចូល​ការិយាល័យ​យឺត ប៉ុន្តែ​ចេញពី​ការិយាល័យ​លឿន ដោយសារតែ​ណាត់​ដៃគូ​ជំនួញ​នៅពេល​បាយ​ថ្ងៃត្រង់។ សុខចិត្ត​ចេញពី​ក្រសួង​លឿន ដោយសារតែ​ខ្លាច​យឺត​ចំពោះ​ការ​ណាត់ជួប​ដៃគូ​រកស៊ី នាំ​ខាត​ប្រយោជន៍។ អាហារ​ថ្ងៃត្រង់ បន្ថែម​ដោយ​កាហ្វេ​ជជែក​គ្នា​យូរ ក៏​ស្ទើរ​ម៉ោង​ទៅ​ក្រសួង ហើយក៏​មិនបាន​ទៅ​ក្រសួង​ក៏មាន។ ឬក៏​ទៅ​តែមួយ​ភ្លែត គ្មាន​ការងារ​ធ្វើ ឬក៏​ទុក​សិន​ក៏មាន។ ស្អែក​ឡើង ក៏​ធ្វើ​អ៊ីចឹង​ទៀត។ យូរៗទៅ​ក៏​ក្លាយជា​ទម្លាប់៕