លុប​រូប​អាហារ​ចេញ​ពី​ Instagram របស់​អ្នក​ដើម្បី​ជួយ​ជន​អត់​ឃ្លាន

យុទ្ធនាការ​សប្បុរសធម៌​មួយ​របស់​អង្គការ​ Land O’Lakes នឹង​បរិច្ចាគ​អាហារ​ទៅ​ឲ្យ​ជន​អត់​ឃ្លាន ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ Instagram លុប​រូប​ចំណីអាហារ​ចេញ​ពី​គណនី​របស់​ពួក​គេ។

 

លុប​រូប​អាហារ​ចេញ​ពី​ Instagram របស់​អ្នក​ដើម្បី​ជួយ​ជន​អត់​ឃ្លាន

 

 

ដើម្បី​ចូល​រួម​យុទ្ធការ​នេះ​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ https://deletetofeed.com/ បន្ទាប់​មក​ Log In ចូល​ទៅ​កាន់​គណនី​ Instagram អ្នក។ ពេល​ Log In រួច ​អ្នក​ត្រូវ​ស្វែង​រក​រូប​ចំណី​អាហារ​ដែល​បាន​បង្ហោះ​លើ​គណនី​ រួច​លុប​រូប​នោះ​ចេញ។

 

រៀង​រាល់​រូបភាព​មួយ​សន្លឹក​ដែល​អ្នក​លុប​អង្គការ​ Land O’Lakes នឹង​បរិច្ចាគ​អាហារ​ ១១ ពេល​ទៅ​កាន់​ដៃគូ​ចែក​ចាយ​អាហារ​ចំនួន​ ២០០ ដៃ​គូ។ គោល​បំណង​របស់​អង្គការ​នេះ​គឺ​ចង់​បរិច្ចាគ​អាហារ​​ឲ្យ​បាន​ចំនួន​ ២,៧៥ លាន​ ពេល​ ត្រឹម​ពាក់​កណ្ដាល​ខែ​តុលា​ ខាង​មុខ៕

 

ចុច​អាន៖ សេដ្ឋី​ចិន​វ័យ​ក្មេង ទិញ Rolls Royce ម្តង ៣០ គ្រឿង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrend​​​​​​