ប្ដី ប្រពន្ធ ចាស់ជរា ក្រខ្សត់មួយគូ មានជំងឺប្រចាំកាយបានបង្ហូរទឹកភ្នែកស្រណោះខ្លួន កំពុងត្រូវការជំនួយ

6 Videos


ពេលនេះ ដំបូលផ្ទះរបស់គាត់បានធ្លុះធ្លាយ ជញ្ជាំងផ្ទះយកកន្ទេលចាស់រហែកមកបិតបាំង ភ្លៀងខ្យល់ ជីវិតប្រៀបបីដូចជាលលកញីឈ្មោល រស់នៅកំព្រាឯកោ សូម្បីតែកូនមួយគ្រាប់ ដើម្បី មើលថែនៅពេលខ្លួនចាស់ទៅ ក៏ពុំមានផង។ប្ដីប្រពន្ធជរាមួយគូ ក្រហើយមានជំងឺទៀតនោះ បានបង្ហូរទឹកភ្នែកស្រណោះខ្លួន ពេលនេះកំពុងត្រូវការជំនួយពីសប្បុរសជន ខ្លាំងណាស់ដើម្បីរស់បន្តទៀត។
ប្ដី ប្រពន្ធ ចាស់ជរា ក្រខ្សត់មួយគូ មានជំងឺប្រចាំកាយបានបង្ហូរទឹកភ្នែកស្រណោះខ្លួន កំពុងត្រូវការជំនួយ
ប្ដីប្រពន្ធកម្សត់នេះ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងតែជួបប្រទះនូវទុក្ខសោកជាទម្ងន់ ដោយសារកត្តាជីវភាពខ្វះព្រឹក ខ្វះល្ងាច ពេលខ្លះមានអ្នក ជិតខាងជួយយកអាសាម្ដងម្កាល បានលើកដៃសំពះសុំការសណ្តោសពីមហាជន ដើម្បីសម្រាលជីវភាព។ជីវភាពខ្វះខាតជាបញ្ហាមួយដ៏ធ្ងន់ទៅហើយ តែអ្វីដែលជាបញ្ហាចោទកាន់តែខ្លាំងនោះគឺ ក្នុងជីវិត រស់នៅរបស់យាយតាដ៏កម្សត់មួយគូនេះ គឺមានជំងឺប្រចាំកាយថែមទៀត។
ប្ដី ប្រពន្ធ ចាស់ជរា ក្រខ្សត់មួយគូ មានជំងឺប្រចាំកាយបានបង្ហូរទឹកភ្នែកស្រណោះខ្លួន កំពុងត្រូវការជំនួយ
ខ្លួនកាន់តែចាស់ ក្រក៏កាន់តែក្រ ព្រោះគ្មានទីពំនឹង ជំងឺកាន់តែធ្ងន់ តើអោយពួកគាត់រំពឹងអ្វី បើសូម្បីតែកូនក៏គ្មានផងនោះ? ដូចនេះប្រសិនបើបងប្អូនមានក្តីអាណិតមេត្តា ចង់ ជួយលោកយាយ លោកតាមួយគូនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទ០១៧ ៦៥ ៥៥ ១៤ ដើម្បីសួរនាំពីសុខទុក្ខរបស់គាត់ទាំងពីរ៕  សុថាត់
អរគុណ

ប្ដី ប្រពន្ធ ចាស់ជរា ក្រខ្សត់មួយគូ មានជំងឺប្រចាំកាយបានបង្ហូរទឹកភ្នែកស្រណោះខ្លួន កំពុងត្រូវការជំនួយ

  • ប្ដី ប្រពន្ធ ចាស់ជរា ក្រខ្សត់មួយគូ មានជំងឺប្រចាំកាយបានបង្ហូរទឹកភ្នែកស្រណោះខ្លួន កំពុងត្រូវការជំនួយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ក្នុងស្រុក