​ដំណឹង​ល្អ​ចំពោះ​អ្នក​ចូលចិត្ត​ញ៉ាំ​ពោត​បារាំង​

​ដំណឹង​ល្អ​ចំពោះ​អ្នក​ចូលចិត្ត​ញ៉ាំ​ពោត​បារាំង​

​បន្លែ​គួរតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​មនុស្ស​យើង ព្រោះ​ថា​វា​អាច​ផ្តល់​នូវ​ជីវជាតិ​សំខាន់ៗ​ដែល​យើង​ត្រូវការ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផង និង​ពង្រឹង​ដល់​រាងកាយ​ទាំងមូល​ផង​។ បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​បន្លែ​ដែល​មាន​ថាមពល​ខ្លាំង​ដើម្បី​ទទួលទាន​នោះ ហេតុអ្វី​បានជា​អ្នក​មិន​ជ្រើសរើស​ពោត​បារាំង​ទៅ​? បន្លែ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូម វីតាមីន C, K ព្រមទាំង Folate ផងដែរ​។ ក្រោពីនេះ​វា​ក៏​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ទៀត​ផង​ដូច​ជា​៖

  • ​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​
  • ​ដោយសារ​តែ​ពោត​បារាំង​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​វា​ជា​អាហារ​ល្អ​បំផុត​ក្នុង​ការបង្កា​រការ​ធាត់​ជ្រុល​
  • ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ពោត​បារាំង​ព្រោះ​វា​នឹង​ជួយ​ឲ្យគេ​សម្រាលកូន​បាន​កាន់តែ​ស្រួល និង​ប្រកបដោយ​សុខភាព​ល្អ​។
  • ​ជាតិ​សរសៃ​ទាំង​ពីរ​ប្រភេទ​របស់​ពោត​បារាំង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​កាន់តែ​ស្រួល​។​
  • ​បើសិនជា​ភ្នែក​អ្នក​មិន​សូវ​ជា​មាន​សុខភាព​ល្អ​ទេ អ្នក​ប្រហែលជា​អាច​សាកល្បង​ញ៉ាំ​ពោត​បារាំង​បាន​ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​ភ្នែក និង​សម្បូរ​ទៅ​ដោយ​វីតាមីន A តែម្តង​។
  • ​ពោត​បារាំង​មាន​វីតាមីន C ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា និង​អាច​ចៀសផុត​ពី​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​មហារីក​បាន​ទៀតផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។