លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ចៅសង្កាត់​ចាក់​អង្រែ​ក្រោម លោក​ជា សុ​ខៃ បានបើករថយន្ត​បញ្ច្រាស​ផ្លូវ ក៏​បុក​រះ​ម៉ូតូ​២​គ្រឿង បណ្តាលឱ្យ​មនុស្ស​៥​នាក់ បាន​​រង​របួសស្រាល ​កាលពីវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ទី​២ ​តុលា​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ក សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រ​ភ​ពឱ្យ​ដឹង​ថា ​​មុន​ពេល​ពេល​កើតហេតុ គឺ​លោក​ចៅសង្កាត់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-1871 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ផ្លូវ​បញ្ច្រាស បំណង​បើក​ទៅ​ចូល​ទីស្នាក់ការ​សង្កាត់ ។ ខណៈ​បើក​មិន​ទាន់​ដល់​ផង​នោះ ក៏​បាន​បុក​រះ​ម៉ូតូ​ឌ្រី​ម​សង់​២​គ្រឿង ជិះ​ធ្វើ​ដំណើរ​ដោយ​មនុស្ស​៥​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពីមុខ​ពេញទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​បោក​ផ្ទប់​ទៅ​ហ្នឹង​ថ្នល់ បង្ក​​ឱ្យ​អ្នកដំណើរ​ទាំង​៥​នាក់ដួល​អូស​ថ្នល់​រង​របួសស្រាល ដោយ​រលា​ត់​ដៃរ​លាត់ជើង ។

យ៉ាងណាមិញ ភ្លាម​ៗ​នោះ ​គេ​​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ ប៉ុន្តែ​ពុំ​ត្រូវ​បាន​វាស់វែង​អ្វី​ទាំងអស់ ព្រោះ​លោក​ចៅសង្កាត់​ សុខចិត្ត​ចេញថ្លៃ​ខូចខាត​ទាំង​ប៉ុន្មាន​​ទៅ​ខាង​ជន​រង​គ្រោះទាំង​២​ភាគី ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សម្រាប់នៅឯខេត្ដពោធិ៍សាត់។

យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ប្រុសស្រី របួសធ្ងន់ស្រាល ប្រមាណ ២៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដោយសារអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ត្រឡប់មកពីរមណីយដ្ឋានច្រកល្អៀងវិញបើកធ្លាក់ផ្លូវ។ ហេតុការណ៍ដ៏គួឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចខាងត្បូងស្ពានយ៉ោកចម្ងាយ ១គីឡូម៉ែត្រ (ផ្លូវទៅរមណីយដ្ឋានច្រកល្អៀង) ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលានេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TITAN ១,៥តោន ព័ណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0831 បើកបរដោយឈ្មោះ សំ ផែន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោក ត្រឡប់មកពីរមណីយដ្ឋានច្រកល្អៀងវិញ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ពីលើចញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ របួសធ្ងន់មនុស្ស ១៩នាក់ និងរបួសស្រាលមនុស្ស ០៦នាក់។

ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជាផ្ទាល់ ដើម្បីសម្រួល និងពន្លឿន ជុំវិញការជួយសង្គ្រោះបន្ទាន់ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ចំពោះអ្នករបួសស្រាល ០៦នាក់ ត្រូវសម្រាកព្យាបាលនៅទីនោះសិន ដោយឡែកអ្នករបួសធ្ងន់ ១៩នាក់ លោកបានអន្តរាគមន៍ សុំរថយន្តសង្គ្រោះបន្ទាន់ពី អង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ នៅរាជធានីភ្នំពេញផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង

លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង

លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង

លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង