ភ្ញៀវជាតិ-អន្តរជាតិ ជិត ១៤ម៉ឺននាក់ បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានានៅសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(សៀមរាប) ៖ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សរុប ១៣៧.០៩១នាក់ បានមកទស្សនា តំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានា នៅសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី០១ និង ០២ ខែតុលា ឆ្នាំ២០១៦នេះ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះថា ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី០១ និង ០២ ខែតុលា ឆ្នាំ២០១៦នេះ គឺមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សរុបចំនួន ១៣៧.០៩១នាក់ បានមកទស្សនា តំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានា នៅខេត្តសៀមរាប ។ ក្នុងនោះ គឺមានកំណើន ១១,៤៥% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានចំនួន ១២៣.០០៦នាក់ ។

លោកបញ្ជាក់ថា ក្នុងនោះភ្ញៀវអន្តរជាតិ ១៧.០៩១នាក់ មានការកើនឡើង ១៧,៨២% ប្រៀបធៀបរយះពេលដូចគ្នា នឹងឆ្នាំ២០១៥ មានចំនួន ១៤.៥០៦នាក់។ ហើយភ្ញៀវខ្មែរ មានចំនួន ១២០.០០០នាក់ គឺមានការកើនឡើងចំនួន ១០,៥៩% ប្រៀបធៀបនឹងរយះពេលដូចគ្នាឆ្នាំ២០១៥ ចំនួន ១០៨.៥០០នាក់ ។

លោកបន្តឱ្យដឹងទៀតថា ក្រៅពីភ្ញៀវ បានទៅទស្សនាតំបន់រមណីយដ្ឋាន នៃប្រាង្គប្រាសាទ និងភ្នំគូលេន, ក្បាលស្ពាន, បារាយណ៍ទឹកថ្លា ដែលជារមណីយដ្ឋានវប្បធម៌ អរិយអម៌ ប្រវត្តិសាស្ត្រ និងបេតិកភ័ណ្ឌ ភ្ញៀវបានទៅកំសាន្ដនៅ រមណីយដ្ឋានចាស់ថ្មីជាច្រើនទៀត ដូចជា ទន្លេសាប (ចុងឃ្នៀស, កំពុងភ្លុក, កំពុងឃ្លាំង, ពារាំង, មេជ្រៃ), ទំនប់ម្កាក់, ត្រាវកុត, និងពើងតានាន់ ជាដើម៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា អត្រាភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន ១៣០,៨៥៦នាក់ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៤.៧២ភាគរយ។

សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ​ បានបញ្ជាក់ថា «ភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលមាន ១៣០,៨៥៦នាក់ បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ ប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥កើនឡើង ៤.៧២ភាគរយ»។

ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹង ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ ចំនួនភ្ញៀវទិញប័ណ្ឌចូលមាន ១,៥៦៣,១៧២នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង ២.៥៧ភាគរយ រីឯចំណូលវិញ មាន ៤៤,៤០៧,៩៤០ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង២.៥៦ភាគរយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត