កុំយកជីវិតទៅលេងសើច! ផឹកស្រាអស់ជាង២កេស ស្រវឹងជោកចុះលេងទឹកលង់ស្លាប់, សមត្ថកិច្ចរកសាកសព មិនទាន់ឃើញ

(ពោធិ៍សាត់)៖ បុរសមានមុខរបរជាកម្មករថ្មកែវម្នាក់ បានលង់ទឹកស្លាប់ ដោយសារផឹកស្រាស្រវឹង ហើយចុះហែលទឹក ក៏លង់ទឹកស្លាប់ រកសពមិនទាន់ឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង០១៖១៥នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចរមណីយដ្ឋានឈើតោក ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា បុរសដែលលង់ទឹក រមណីយដ្ឋានឈើតោកស្លាប់នោះ មានឈ្មោះ សេង ស៊ុន អាយុ៣២ឆ្នាំ មានមុខរបរជាកម្មករថ្មកែវ រស់នៅឃុំកំពង់ស្នោរ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកអធិការ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជាមួយគ្នីគ្នាអស់ប្រហែលជា ២កេស រួចចុះទៅ ងូតទឹក ដោយហែលទៅលេងនៅចំណុចល្បាក់ខាងលើ ទឹកហូរគួច នៅរមណីយដ្ឋានឈើតោក ដោយស្ថិតក្នុងស្ថាន ភាពស្រវឹង ហើយក្នុងទីតាំងគ្រោះថ្នាក់ផងនោះ ជនរងគ្រោះប្រហែលងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់រកសាកសព មិនឃើញតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរក និងរាវរក ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសម្នាក់បានស្លាប់ដោយសារលង់ទឹក ក្រោយពីបានផឹកស្រាស្រវឹង ហើយចុះលេងទឹកទំនប់ដំណាក់ក្រាញ់ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា បុរសដែលលង់ទឹកទំបន់ដំណាក់ ក្រាញ់ស្លាប់នោះ មានឈ្មោះ សុខ ស៊ីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចចុះលេងទឹកដោយហែលទៅលេង នៅកោះ កណ្ដាលទំនប់ដំណាក់ក្រាញ់ ប្រហែល២០០ម៉ែត្រពីច្រាំង ដោយស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ ជនរងគ្រោះប្រហែល ងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់តែម្តង។

ក្រោយស្រង់សាកសព មកធ្វើកោសលវិច័យ ឃើញថាជងគ្រោះពិតជាស្លាប់ដោយលង់ទឹកខ្លួនឯង មិនមែនជាករណីឃាតកម្មឡើយ ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត