ក្មេងប្រុសល្មោភកាម យកដុំថ្មវាយក្មេងស្រីអាយុ៧ឆ្នាំ​ ឲ្យសន្លប់រួចរំលោភ

កំពង់ស្ពឺ៖​ កម្លាំងនគរបាលស្រុក​បសេដ្ឋ​ បានបញ្ជូនក្មេងប្រុសល្មោភកាមម្នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ នៅថ្ងៃទី២​ ខែតុលានេះ​ បន្ទាប់ពីជនរូបនេះបានធ្វើសកម្មភាពយកដុំថ្ម​ វាយក្មេងស្រីអាយុ៧​ ឆ្នាំឲ្យសន្លប់រួចរំលោភ​។

បើតាមមន្ត្រីនគបាលបានឲ្យដឹងថា​ នៅថ្ងៃទី៣០​ ខែកញ្ញា​ នៅម៉ោងប្រមាណ​ ១៣៖៣០នាទី​ មានករណីចាប់រំលោបនៅចំណុចភូមិចំរើផល​ ឃុំពោធិម្រាល ស្រុកបសេដ្ឋ​។

ជនសង្ស័យ ឈ្មោះ ដន ចំរើន ហៅណុប​ ភេទប្រុស អាយុ១៦ឆ្នាំ​ នៅភូមិចំរើនផល ឃុំពោធិម្រាល ស្រុកបសដ្ឋ ខេត្តកំពង់ស្ពី ជនសង្ស័យមុនពេលរំលោភ បានយកដុំថ្មរវាយទៅលើកុមារីរងគ្រោះអោយសន្លប់រួចធ្វើសកម្មភាពចាប់រំលោភ ទៅលើកុមារីរងគ្រោះ​ ដែលមានអាយុ៧ឆ្នាំ នៅចំណុចព្រៃខាងកើតផ្ទះចម្ងាយ ៧០ ម៉ែត្រពីផ្ទះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀត កាលពីលើកមុន  ចាប់រំលោភសេពសន្ថវៈ បានសម្រេចរហូតដល់ទៅ ១២ដង ដោយមានការឈឺចាប់ ពេញរាងកាយ បាននិយាយប្រាប់ម្ដាយ ក៏ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បើតាមក្មេងស្រីរងគ្រោះអាយុ ៧ឆ្នាំ រស់នៅក្រុងស្វាយរៀង បានរៀបរាប់ ទាំងដៃព្យួរសេរ៉ូម ឈឺចុកចាប់ពេញខ្លួនប្រាណ ថា នៅវេលាម៉ោងប្រមាណ ៧៖៣០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ពូធឿន (ជាជនល្មើស) ខណៈឪពុកទៅចាំ យកម្តាយត្រឡប់ មកពីធ្វើរោងចក្រវិញ ឃើញក្មេងស្រីរងគ្រោះ នៅម្នាក់ឯងជនល្មើស បានចូលមកក្នុងផ្ទះ ហើយចាប់សម្រាតខោលីអូ ហើយយកដៃស្ទាបអង្អែល ប្រដាប់ភេទ និងយកប្រដាប់ភេទ របស់គាត់ដាក់ចូលក្នុង ប្រដាប់ភេទក្មេងស្រី រហូតបានសម្រេច ចំនួន ១២ដង ។

ក្មេងស្រីរងគ្រោះបានបន្តទៀតថា រាល់ពេលពូធឿនរំលាភម្តងៗ តែងគំរាមមិនឲ្យប្រាប់ អ្នកណាឡើយពិសេសឪពុកម្តាយ បើហ៊ានប្រាប់គាត់ និងសម្លាប់ចោល ព្រោះពូធឿននេះ ដាក់កាំបិតស្នៀតសៀតចង្កេះរហូត និងឲ្យលុយក្មេងស្រី ២ទៅ ៣ពាន់រៀល ជាការបំបិតមាត់ ។ បើតាមការបញ្ជាក់ពី ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនល្មើសឈ្មោះ ធឿន នេះ បានចាប់រំលាភលើខ្លួន បានចំនួន ១២ដង ដោយសារមានការឈឺ ប្រដាប់ភេទខ្លាំងពេក ទើបដាច់ចិត្តនិយាយ ប្រាប់ម្តាយតែម្តង ។

បើតាមឪពុកក្មេងស្រី រងគ្រោះឈ្មោះ ឃឹម សោភា អាយុ ៣៦ឆ្នាំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ពេជ្យ សាធឿន អាយុ៤៩ឆ្នាំ មានមុខរបរជាជាងគំនូរ ជាអ្នកភូមិផងរបងជាមួយគ្នា មិននឹកស្មានសោះហ៊ាន ធ្វើអំពើថោកទាប មកលើកូនស្រីគាត់ ដែលជាទង្វើសង្គមស្អប់ខ្ពើម ។

នៅវេលាម៉ោង ៤៖៣០ ទៀបភ្លឺ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦ កូនស្រីរបស់គាត់ មានអាការៈល្វើយអស់កំលាំង និងមានការចុកចាប់ ក្នុងប្រដាប់ភេទខណៈនោះប្រពន្ធ របស់គាត់ត្រូវជាម្តាយក្មេងស្រី ឈ្មោះ ជួច ន្នី បានឡើងដាំបាយ រួចក៏ដាស់កូនឲ្យឡើង កូនស្រីគាត់ប្រាប់ថា កូនឡើងមិនរួចទេ ព្រោះកូនត្រូវពូធឿន ឡើងមកចាប់រំលោភកាល ពីក្បាលព្រលប់ល្ងាចមិញ ខណៈពុកទៅយកម៉ែឯង ។

ឪពុកក្មេងស្រីរងគ្រោះបានបន្តទៀតថា គាត់ក៏បាននាំកូនស្រី ទៅពិនិត្យសុខភាព នៅមន្ទីពេទ្យដោយគ្រូពេទ្យប្រាប់ថា ក្មេងស្រីដែលជាកូនរបស់គាត់ មានរបួសដាច់រលត់ទ្វារមាស យ៉ាងធ្ងន់ធ្ងរ ត្រូវការព្យាបាល ហើយអង្គការការពារសិទ្ធិកុមារ និងអង្គការជាច្រើនទៀត បានចុះមកសួរសុខទុក្ខ ដល់លំនៅដ្ឋានផងដែរ ប៉ុន្តែស្ថានភាពជំង្ងឺនៅតែធ្ងន់ធ្ងរ ។

ក្រោយមកលោក បានធ្វើការដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច បាននាំខ្លួនជនល្មើស ទៅសាកសួរនៅថ្ងៃទី២២ ខែកញ្ញា នៅការិល័យព្រហ្មទណ្ឌ័កំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត ។ ប្រភពដដែលបានញ្ជាក់ថា គ្រួសារគាត់ក្រីក្រណាស់ រៀបការជាង ១០ឆ្នាំ ហើយបានកូនស្រីតែម្នាក់នេះទេ ហើយត្រូវគេរំលោភទៀត ។

ប្រភពពីអ្នកភូមិ បានលួចបង្ហើបឲ្យដឹងថា ជនល្មោភកាមឈ្មោះ ធឿននេះ ធ្លាប់បានចាប់រំលោភក្មេងស្រី ពីរនាក់ផ្សេងទៀត នៅក្នុងភូមិនេះដែរ តែក្មេងស្រីទាំងនោះ មិនហ៊ានប្រាប់ឪពុកម្តាយ ព្រោះខ្លាចការគំរាម ពីជនល្មើស ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនល្មោភកាមឈ្មោះ ពេជ្រ សាធឿន បានសារភាពថា ខ្លួនពិតជារំលោភក្មេងរងគ្រោះ ពិតប្រាដកមែន ខណៈដែលឪពុកម្តាយក្មេងស្រីមិននៅផ្ទះ ។ បច្ចុប្បន្នជនល្មើស ត្រូវបានបញ្ជូនទៅតុលាការ ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ និងបញ្ជូនដាក់ពន្ធនាគា នៅថ្ងៃដដែលនេះផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុសល្មោភកាម យកដុំថ្មវាយក្មេងស្រីអាយុ៧ឆ្នាំ​ ឲ្យសន្លប់រួចរំលោភ

ក្មេងប្រុសល្មោភកាម យកដុំថ្មវាយក្មេងស្រីអាយុ៧ឆ្នាំ​ ឲ្យសន្លប់រួចរំលោភ