ប៊ិចទាំង១០ប្រភេទដែលមានតម្លៃថ្លៃកប់ពពក

ប៊ិចគឺជាឧបករណ៍សម្រាប់សរសេរដ៏ពេញនិយមបំផុត ដោយសារវាមានភាពងាយស្រួលក្នុងការសរសេរ និង មិនងាយរលប់ ប៊ិចដែលគេប្រើពីសម័យមុនត្រូវបានគេហៅថា ស្លាប់ប៉ាកា ។

ខាងក្រោមនេះគឺជាប៊ិច ឬស្លាបប៉ាកាដែលថ្លៃបំផុតក្នុងពិភពលោក ៖

1). Aurora Diamante មានតម្លៃ $1,470,600

Aurora Diamante គឺជាស្លាប់ប៉ាកកាដែលត្រូវបានផលិតដោយរោងចក្រផលិតឧបករណ៍សម្រាប់សរសេរដ៏ប្រណិតបំផុតរបស់ Italy ដែលមានឈ្មោះថា Aurora។ រោងចក្រមួយនេះហើយវាគឺជាស្លាប់ប៉ាកកា ដែលមានតម្លៃថ្លៃបំផុតនៅលើលោកយើងនេះ ។ លក្ខណៈពិសេសរបស់វាគឺត្រូវបានស្រោប ដោយ De Beers Diamond (ត្បូង) ទំហំ 30 carats ។ Aurora Diamante មានពីរជម្រើសអាចឲ្យអ្នកជ្រើសរើសបានគឺតួខ្លួនផលិតពី មាសស និង ប្លាទីន។

ប្រភព : amazingpaper90

2). Caran d’Ache Gothica Pen មានតម្លៃ $ 2,013

 

ប៊ិចទាំង១០ប្រភេទដែលមានតម្លៃថ្លៃកប់ពពក

Caran d’Ache Gothica ត្រូវបានផលិតដោយរោងចក្រផលិតឧបករណ៍សម្រាប់សរសេរដ៏ប្រណិតរបស់ប្រទេសស្វីសដែលមានឈ្មោះថា Caran d’Ache។ ប៊ិចមួយនេះត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2006 ហើយវាក៏ត្រូវបានចាត់ថ្នាក់ជាប៊ិចដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោកផងដែរ។ តួខ្លួនរបស់វាទាំងអស់ត្រូវបានស្រោបដោយ ប្លាទីនដ៏មានតម្លៃមួយប្រភេទ។

ប្រភព : rediff

3). CREW 60TH White Gold – (Tibaldi fountain pens) មានតម្លៃ $43,000

Tibaldi គឺជាក្រុមហ៊ុនផលិតប៊ិចដំបូងគេបង្អស់របស់ Italy ហើយវាក៏ជាក្រុមហ៊ុនរចនាប៊ិចប្រណិតដ៏ល្អបំផុតក្នុងពិភពលោកដែរ។ Tibaldi fountain CREW 60th ត្រូវបានស្រោបដោយមាស (Yellow Gold) 18 Carat ចំណែកឯក្បាលនៃស្លាប់ប៉ាកានេះត្រូវបានស្រោបដោយប្លាទីនដ៏មានតម្លៃពីរប្រភេទ គឺ Rhodium និង Ruthenium ។

4). La Modernista Diamonds – Caran d’Ache មានតម្លៃ $265,000

La Modernista Diamonds ត្រូវបានផលិតដោយក្រុមរបស់ ស្វីស ដែលមានឈ្មោះថា Caran d’Ache ហើយវាត្រូវបានគេចាត់ថ្នាក់ជាប៊ិចដែលថ្លៃបំផុតនៅលើលោកផងដែរនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក។ វាត្រូវបានផលិតដោយមាសដ៏មានតម្លៃម្យ៉ាងទំហំ ១៨ ក្រាត និង ត្បូងទំហំ ៣០ ក្រាត។

ប្រភព ៖ newsworld247

5). MARTE – Omas Fountain Pen មានតម្លៃ $43,000

Omas Marte ជាប៊ិចដ៏មានតម្លៃដែលបានផលិតក្នុងចំនួនដែលមានកំណត់ តួខ្លួនរបស់វាទាំងអស់ត្រូវបានផលិតចេញពីមាស។ ចំណែកផ្នែកក្បាលនៃគម្របប៊ិចត្រូវបានដាំដោយត្បូងទំហំ ២ ក្រាត ជាច្រើនគ្រាប់ផងដែរ៕

ប្រភព : pianki

6). Mont Blanc Prince Rainier III Limited Edition មានតម្លៃ $ 260,200

Mont Blanc Prince Rainier III ត្រូវបានផលិតចេញពីមាសស ដាំត្បូង ហើយប៊ិចមួយនេះត្រូវបានផលិតត្រឹមតែ ៨១ ដើម តែប៉ុណ្ណោះ ។

ប្រភព ៖ rediff

7). Mystery Masterpiece – Mont Blanc and Van Cleef និង Arpels Limited Edition មានតម្លៃ $730,000

ប៊ិចទាំងពីរនេះក៏ត្រូវបានចាត់ថ្នាក់ជាប៊ិចដែលមានតម្លៃផងដែរ ហើយតួខ្លួនរបស់វាត្រូវបានដាំដោយ ត្បូងចំនួន 840 គ្រាប់។

8). Visconti – Alchemy H.R.H. Fountain Pens មានតម្លៃ $57,000

Alchemy H.R.H. Fountain Pens ត្រូវបានផលិតដោយក្រុមហ៊ុន Visconti នៅក្នុងឆ្នាំ ២០០៣ ។ វាត្រូវបានផលិតចេញពី មាសសុទ្ធ លាយជាមួយនឹងមាសស ដាំដោយត្បូងដ៏មានតម្លៃ ហើយវាមានត្រឹមតែ ៣៨ ដើមប៉ុណ្ណោះនៅក្នុងលោក។

9). Visconti – Ripple H.R.H. Fountain Pen មានតម្លៃ $57,000

Ripple H.R.H. Fountain Pen ត្រូវបានផលិតដោយក្រុមហ៊ុន Italian ដែលមានឈ្មោះថា Visconti ជាមួយនឹងចំនួនកំណត់ត្រឹមតែ 39 ដើមប៉ុណ្ណោះ។ វាត្រូវបានផលិតចេញពី មាសស លាយជាមួយនឹង ប្លាទីន។

10). Visconti – The Forbidden City H.R.H. Fountain Pen មានតម្លៃ $50,500

The Forbidden City H.R.H. Fountain Pen ត្រូវបានផលិតដោយក្រុមហ៊ុនអ៊ីតាលីដែលមានឈ្មោះថា Visconti នៅក្នុងឆ្នាំ 2004 ជាមួយនឹងចំនួនកំណត់ត្រឹមតែ 38 ដើមប៉ុណ្ណោះ។

ប្រភព ៖ បរទេស
ប្រែសំរួល ៖ Mr. Dee