Thierry Henry ៖ អរគុណ​ព្រះ​ដែល​ Flamini បន្ត​នៅ​ Arsenal កុំអី…

អតីត​វីរបុរស​របស់​ក្លឹប​ Arsenal លោក​ Thierry Henry បាន​និយាយ​ថា​ពិត​ជា​អរគុណ​ព្រះ​​ដែល​ Arsenal មិន​បាន​លក់​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​គឺ​ Mathieu Flamini កាល​ពី​ដើម​រដូវ​កាល​កុំ​អី​វីវរ​មិន​ខាន​ ។

ខណៈ​លោក​ Henry លើក​ឡើង​បែប​នេះ​ស្រប​ពេល​ដែល​ Arsenal កំពុង​តែ​មាន​បញ្ហា​របួស​ខ្សែ​បម្រើ​ល្អ​ជា​ច្រើន​ដូច​ជា​ Santi Carzola ( របួស​ជង្គង់​ ) Francis Coquelin ( របួស​ជង្គង់​ ) និង​ Mikel Arteta ( របួស​កំភួន​ជើង​ ) ហើយ​ខណៈ​ពួក​គេ​អាច​ត្រូវ​សម្រាក​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ​ឯណោះ​ទើប​អាច​ចូល​លេង​វិញ​ ដូចនេះ​ពិត​ជា​សំណាង​ដែល​ Arsenal នៅ​មាន​ខ្សែ​បម្រើ​ដ៏​ល្អ​ដូចជា​ Flamini ដែល​អាច​ចូល​លេង​ជំនួស​បាន​ ។

គួរ​រំលឹក​ថា​កាល​ពី​ដើម​រដូវ​កាល​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​បើក​នៅ​ឡើយ​កីឡាករ​ Flamini មាន​បំណង​ចាក​ចេញ​ពី​ Arsenal ទៅ​ហើយ​ប៉ុន្តែ​លោក​ Arsen Wenger ជា​អ្នក​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​នៅ​បន្ត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Thierry Henry ៖ អរគុណ​ព្រះ​ដែល​ Flamini បន្ត​នៅ​ Arsenal កុំអី…已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: