ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​រូបនេះ​បាន​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​ល្អ​មួយ​នៅ​ La Liga ហើយ​

ខ្សែបម្រើសញ្ជាតិជប៉ុនមួយរូបគឺកីឡាករ Hiroshi Kiyotake ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Hannover ត្រូវបានគេដឹងថាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបមួយនៅក្នុងក្របខណ្ឌ La Liga នោះគឺ Sevilla ។

ខណៈយោងតាម The Goal បានឲ្យដឹងថាកីឡាករ Kiyotake បានសម្រេចចុះកុងត្រាជាមួយរយៈពេល៤ឆ្នាំជាមួយក្លឹប Sevilla ប៉ុន្តែចំពោះតម្លៃផ្ទេរគឺពុំបានបង្ហាញជាផ្លូវការនោះទេ ។ ដោយឡែកបើតាមកិច្ចសម្ភាសន៍មួយជាមួយ Gulf news កីឡាករ Kiyotake បាននិយាយថា « ខ្ញុំដឹងច្បាស់ថាខ្ញុំត្រូវប្រកួតប្រជែងខ្លាំងពេលលេងនៅក្លឹប Sevilla ដូចនេះខ្ញុំបានត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងឱកាសលេងជាជម្រើសដំបូង ហើយមូលហេតុសំខាន់ដែលខ្ញុំសម្រេចចិត្តទៅទីនោះគឺព្រោះខ្ញុំចង់លេង UEFA Champion League » ។

គួររំលឹកថាកីឡាករ Kiyotake ត្រូវបានក្លឹប Hannover ទិញពីក្លឹប FC Nürnberg កាលពីឆ្នាំ២០១៤ ។ហើយក្នុងការស្នាក់នៅ២រដូវកាលជាមួយ Hannover រូបគេបានចូលលេងចំនួន៥៥ប្រកួតហើយបានស៊ុតបញ្ចូលទីចំនួន១០គ្រាប់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​រូបនេះ​បាន​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​ល្អ​មួយ​នៅ​ La Liga ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: