ប្រពន្ធ​ប្រមឹក​ដេញ​កាប់​ប្តី​ត្រូវ​២​កាំបិត ជម្លោះ​ផឹកស៊ី

ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង០១ថ្ងៃទី០២ តុលា ២០១៦ ស្ថិតនៅចំណុចក្បែរស្ថានីយរថភ្លើងក្រុងព្រះសីហនុ ក្នុងភូមិ៣ស្កាត់លេខ៣ ខេត្តព្រះសីហនុ។
បុរសរងគ្រោះឈ្មោះអ៊ុយ ផានិត អាយុ៤០ឆ្នាំ មានមុខរបរចុះទូកក្តាម ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ រីឯស្ត្រីដៃដល់ឈ្មោះពេជ្រ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានកូនស្រីម្នាក់ មានទីលំនៅក្នុងភូមិ៣ស្កាត់លេខ៣ ខេត្តព្រះសីហនុ បានយកកាំបិតប៉័ងតោដេញកាប់ផ្អើលពេញភូមិ បណ្តាលឱ្យរងរបួសធ្ងន់ (ដាច់សរសៃ.កដៃ និងស្មារខាងឆ្វេងមួយកាំបិត) ហូរឈាមសន្លប់ស្តូក ។
ជុំវិញបញ្ហាដេញកាប់ប្តីនេះផងដែរ ស្ត្រីដៃដល់បានរៀបរាប់ថា មូលហេតុដែលដេញកាប់ប្តី គឺមកពីប្តីធ្វើឱ្យបាត់ទូរស័ព្ទតម្លៃជាង១០ដុល្លារ ហើយប្តីបានរករឿងឈ្លោះ រហូតយកដុំឥដ្ឋដេញគប់មកលើរូបគាត់ ទើបគាត់ទ្រាំពុំបាន ក៏ទាញកាំបិតអ្នកជិតខាងកាប់វិញតែម្តង ៕

ប្រពន្ធ​ប្រមឹក​ដេញ​កាប់​ប្តី​ត្រូវ​២​កាំបិត ជម្លោះ​ផឹកស៊ី