មើលមុខ បង្ហោះ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន ចំនួន​៦​នាក់​

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០១៦ ថា ដោយអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងការថែរក្សាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ កម្លាំងរបស់លោកបានសហការ ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ដែលនាំគ្នាបង្ហោះម៉ូតូបង្ករឲ្យបាត់បង់សណ្តាប់ធ្នាប់បានចំនួន៦នាក់ កាលពីរសៀលថ្ងៃទី០១ តុលា ២០១៦។
ក្រុមក្មេងទាំង៦នាក់ ១-ឈ្មោះរឿន ដានីន អាយុ១៧ឆ្នាំ ២-ឈ្មោះហេន ចាន់ថា អាយុ១៧ឆ្នាំ ៣-ឈ្មោះ យ៉ន អារីយ៉ា អាយុ១៧ឆ្នាំ ៤-ឈ្មោះហង្ស ផាន់ណូ អាយុ១៨ ៥-ឈ្មោះលីម ឃួន អាយុ១៦ឆ្នាំ និង៦-ឈ្មោះលីម ម៉េងលី អាយុ១៦ឆ្នាំ អ្នកទាំង៦នាក់រស់នៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម៉ូតូ៥គ្រឿងសុទ្ធតែគ្មានស្លាកលេខ គឺម៉ាក MSX ៤ គ្រឿង និងម៉ាកYAMAHA១គ្រឿង ។
ពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូលេងពិតប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំរួច ឱ្យឪពុកម្តាយមកធានាឱ្យត្រឡប់ទៅវិញនៅថ្ងៃទី០២ តុលា ២០១៦ នេះ៕

មើលមុខ បង្ហោះ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន ចំនួន​៦​នាក់​