Mourinho ចូលរូមប្រមាញ់ ខ្សែបម្រើការពារ Tiemoue Bakayoko របស់ Monaco

លោក Jose Mourinho កំពុងសម្លឹងមើលហើយ សម្លឹងមើលទៀត ដើម្បីយកមកបន្ថែម សំរាប់ខ្សែបម្រើរបស់គាត់ ដោយលោករកឃើញហើយ គឺកីឡាករសញ្ជាតិបារាំង វ័យ ២២ ឆ្នាំ Tiemoue Bakayoko ដែលជាជម្រើសគោលដៅដំបូង សំរាប់ពេលបច្ចុប្បន្ន។

ft-img-template

ទោះបីយ៉ាងណាក៏ដោយ កីឡាកររូបនេះ ជាជម្រើសពិសេសមួយរបស់គាត់ ដើម្បីមកកាន់ទឹកដី Old Trafford ប៉ុន្តែគាត់ក៏ត្រូវមានការទប់ទល់ជាមួយនឹងគូប្រជែងជាច្រើន ក្នុងក្លឹបអឺរ៉ុបមួយចំនួនផងដែរ។

ft-img-template-Recovered

ចំពោះគូប្រជែងទាំងនោះ មិនត្រឹមតែមានមិត្តភាគី ក្នុងក្របខ័ណ្ឌ Premier League គឺក្លឹប West Brom, ក្លឹប Stoke និងក្លឹប Southampton មានការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្លឹបយក្ស របស់ក្របខ័ណ្ឌអ៊ីតាលី Serie A គឺក្លឹប Juventus ទៀតផង។

បើយោងតាមភ្នាក់ងាររបស់កីឡាករ Bakayoko គឺលោក Michel Boli បានអោយដឹងថា ក្លឹប Juventus ក្នុងពេលបច្ចុប្បន្ន កំពុងតែធ្វើការតាមដានសមត្ថភាពកីឡាករវ័យក្មេងរូបនេះ ចំនួន ៣ លើក ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមក សំរាប់រដូវកាលនេះ។

ជាងនេះទៅទៀត ក៏មានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United, ក្លឹប West Bromwich Albion និងក្លឹប Stoke City ផងដែរ។

The post Mourinho ចូលរូមប្រមាញ់ ខ្សែបម្រើការពារ Tiemoue Bakayoko របស់ Monaco appeared first on CamboSport.