Spurs ធ្វើឲ្យលោក Guardiola រងបរាជ័យជាលើកទីមួយក្នុងនាមជាគ្រូបង្វឹករបស់ Man City(មានវិដេអូ)

ក្រុម Tottenham Hotspur បានធ្វើឲ្យពួកគេផ្ទាល់ក្លាយជាបេក្ខភាពប្រជែងដណ្តើមពាន ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ខណៈដែលលោក Pep Guardiola បានភ្លក្សរសជាតិចាញ់ជាលើកទិ១ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester City។

4447

ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Aleksandar Kolarov និងគ្រាប់បាល់ស៊ុតបាល់បញ្ចូលទី១គ្រាប់ពីសំណាក់ខ្សែបម្រើ Dele Alli បានជួយឲ្យក្រុម Spurs កត់ត្រាជ័យជម្នះក្នុងការប្រកួតលីកជាលើកទី៣ជាប់ៗគ្នាលើក្រុម Man City ហើយលោក Mauricio Pochettino ដែលជាអ្នកចាត់ការទូទៅ គួរតែសោកស្តាយខ្លាំងឡើយក្រោយពីខ្សែបម្រើ Erik Lamela ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងតង់ទី២មិនចូលទី។

1578

លទ្ធផលនេះ បានធ្វើឲ្យក្រុម Spurs ឡើងឈរក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុម Man City មួយពិន្ទុ ហើយជ័យជម្នះនេះ ក៏បានធ្វើឲ្យក្រុម Spurs បន្តការចាប់ផ្តើមយ៉ាងល្អបំផុតក្នុងរដូវកាលមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឈ្នះពានក្របខ័ណ្ឌកំពូលអង់គ្លេសក្នុងរដូវកាលឆ្នាំ១៩៦០-១៩៦១។

លោក Pochettino បានឲ្យដឹងថា៖ «វាពិតជាការទទួលជ័យជម្នះដ៏អស្ចារ្យមួយសម្រាប់យើងនៅពេលប្រកួតជាមួយនឹងក្រុម Man City។ ខ្ញុំរីករាយខ្លាំងណាស់។ យើងត្រូវតែបន្តធ្វើឲ្យល្អបែបនេះ ក្រោយពីការប្រកួតអន្តរជាតិ ហើយយើងនឹងមានការប្រកួតកាន់តែស្វិតស្វាញបន្ថែមទៀត បន្ទាប់ពីការសម្រាកការប្រកួតអន្តរជាតិ»៕

សូមទស្សនាវិដេអូ Highlight Tottenham Hotspur vs Manchester City

ប្រភពព័ត៌មាន៖ Channel News Asia

The post Spurs ធ្វើឲ្យលោក Guardiola រងបរាជ័យជាលើកទីមួយក្នុងនាមជាគ្រូបង្វឹករបស់ Man City(មានវិដេអូ) appeared first on CamboSport.