គង់ ចាន់ស្រីមុំ លេងឈុតស៊ីអារម្មណ៍ម្លឹងៗ អ្នកណាហាមចិត្ត មិនមើលមិនបាននោះ!

ភ្នំពេញ៖ ឲ្យតែដល់ឱកាសបុណ្យភ្ជុំបិណ្ឌ តារាសិល្បៈភាគច្រើន តែងប្រញាប់ទៅលេងស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ បងប្អូនជិតឆ្ងាយរបស់ពួកគេ។ ប៉ុន្តែចំឡែកតែ តារាសម្តែងស្រី មានមុខជំនួញធំក្នុងដៃ អ្នកនាង គង់ ចាន់ស្រីមុំ បានសម្រេចចិត្ត បង្ហើរសម្រស់ក្នុងអាងទឹក នៅឯក្រុងព្រះសីហនុ ជាមួយនឹងស្វាមី និងមិត្តភក្តិទៅវិញ។

តារាស្រីសាច់សខ្ចីដូចបណ្តូលចេករូបនេះ បានបង្អួតរូបថតជាច្រើនសន្លឹក ក្នុងអាង ហែលទឹក ជាមួយនឹងអាកាសធាតុក្តៅហួតហែង ដោយអង្គុយកាច់រាង ពន់ពែននៅលើពោងរូបសត្វ។

ជាមួយនឹងឈុតប៊ីគីនីពណ៌ស្រស់ឆើតឆាយមួយឈុតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ ពិតជាស៊ិចស៊ីមិនធម្មតា ដែលធ្វើឲ្យអ្នកគាំទ្រហាមចិត្តមិនសម្លឹងមើលមិនបាន។ ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គម បានលួចសរសើរថា រូបនាងនៅតែលេងខ្លួន មិនឲ្យចាញ់នារីក្រមុំៗប៉ុន្មានឡើយ ថ្វីបើពេលនេះ នាងមានស្វាមីរួចទៅហើយក្តី៕

តោះមើលរូបថតជាច្រើនសន្លឹករបស់អ្នកនាង គង់ ចាន់ស្រីមុំទាំងអស់គ្នា ពិតជាដុតអារម្មណ៍អ្នកគាំទ្រខ្លាំងប៉ុណ្ណា៖     

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍អានិតស្វាមីជាពន់ពេក ដោយអង្គុយរង់ចាំនាងអស់រយៈពេលយ៉ាងយូរ។

ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ហាក់ដូចជាឡើងយីអ៊ុនខ្ពស់ ក្នុងការងារ ដែលមើលទៅ នាងពិតជាមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាកមើលថែខ្លួនផង។

បើក្រឡេកមើលរូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ តែងបង្ហោះក្នុងបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថា រូបនាងកំពុងតែព្យាយាមកើបលុយ គ្រប់ផ្លូវច្រកល្ហកតែម្តង មិនថា មុខជំនួញរបស់នាង និងការងារសិល្បៈ ថតសម្តែងជាដើម។ ប៉ុន្តែទោះបីជា នាងហត់កាយយ៉ាងណា ក៏មានស្វាមីជាទីស្រលាញ់របស់នាង នៅក្បែររូបនាងជានិច្ច ដែលនេះជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យនាង មានអារម្មណ៍ចង់ធ្វើការបន្ថែមទៀត។

មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថត ស្វាមីរបស់នាង លោក គឹម សីហា អង្គុយបែរខ្នង ហើយនាងបានសរសេរសារខាងលើរូបថា "សូមជួយរកមុខសញ្ញាផង អាណិតណាស់អង្គុយចាំប្រពន្ធថត តាំងពីព្រឹករហូតដល់យប់"។

ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ច្រណែនលើអ្នកនាង គង់ ចាន់ស្រីមុំ ជាពន់ពេក ដែលមានស្វាមីសុខចិត្តចំណាយពេលអង្គុយរង់ចាំនាងថត រហូតដល់ចប់។ ហើយជាពិសេស ក៏មានមនុស្សមួយចំនួនបាននិយាយដែរថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ចាំមើលថែ មិនឲ្យផុតពីកន្ទុយភ្នែកបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload