ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ ជា​និស្សិតសាកលវិទ្យាល័យ​ន័​រ​តុ​ន​ម្នាក់​ ខណៈ​កំពុង​ចុច​ស៊ី​ប្លេ​ឲ្យ​អ្នក​ផ្ទះ​បើកទ្វារ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​មុខ​ផ្ទះ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​សួន​កុមារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ ប៊ុ​ន រតនា អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខណ្ឌ​ច្បារ​អំពៅ ម៉ូតូ​ដែល​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ទៅ​បាត់​ម៉ាក Zoomer-X ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO-3927 ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Zoomer-X ត្រឡប់​មក​ពី​ដើរ​លេង​ជាមួយ​មិត្តភក្តិ​វិញ​មក​ផ្ទះ​តែ​ម្នាក់ឯង ខណៈ​មក​ដល់​មុខ​ផ្ទះ​បាន​ឈប់​ម៉ូតូ​ចុច​ស៊ី​ប្លេ​ចាំ​អ្នក​ផ្ទះ​បើកទ្វារ​ឲ្យ​ស្រាប់តែ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក DUKE មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​បណ្តាល​ឲ្យ​នារី​រង​គ្រោះភ័យ​ស្លន់ស្លោ​ប្រគល់​ម៉ូតូ​ឲ្យ​ជនសង្ស័យ​ជិះ​ចេញ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​នោះ សាច់ញាតិ​របស់​នារី​រង​គ្រោះ​ដែល​នៅ​ក្នុងផ្ទះ​បានឮ​សំឡេង​នារី​រង​គ្រោះ​ស្រែក​ឲ្យ​ជួយ​ដែរ ប៉ុន្តែ​យក​កូនសោ​មក​ចាក់​ទ្វារ​ចាក់​ទ្វារ​អត់​ចេញ​សោះ ចាក់​ខុស​ៗ ទម្រាំ​តែ​ចាក់សោ​ចេញ​មក​ខាងក្រៅ​ផ្ទះ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ហើយ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​ខាងលើ​នេះ​ជា​មុខសញ្ញា​ចាស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ញឹកញាប់ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីមួយផ្សេងទៀតកាលពីលើកមុន យុវជន២នាក់​ទើបតែ​មក​ពី​ស្រុក​កំណើត​ មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​រៀន​នៅ​ឯ​ស្រុក​កំណើត​វិញ ខណៈ​ពេល​ទិញ​ម៉ូតូ​បាន​ហើយ ​ជូន​មិត្តភក្ដិ​ត្រឡប់​មក​ផ្ទះ​ ស្រាប់តែ​ត្រូវ​ច​ កាលពី​វេលា​ម៉ោង​០៣​​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​កញ្ញា ស្ថិតត្រង់​ចំណុច​ផ្លូវលំ ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ​ឈ្មោះឡាន់ រ៉ា​ឆាន់ ​អាយុ​១៩​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១១ មាន​ស្រុក​កំណើតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ​រីឯ​ម៉ូតូ​ដែលត្រូវចោរ​ប្លន់បាត់​ម៉ា​កនិច ព​ណ៌.ស​​លាយ​ក្រហម គ្មាន​ស្លាក​លេខ ​។​ ចំណែកអ្នក​ជិះ​ពី​ក្រោយ​ជា​​មិត្តភក្ដិ​ជន​រង​គ្រោះ​​ឈ្មោះស្មាច់ រ៉ា​ន់ អាយុ​១៨​ឆ្នាំ ជា​សិស្ស និងមានស្រុក​កំណើត​ជាមួយ​គ្នា ។

តាម​ប្រភព​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូបគេ​ទើបតែ​ឡើង​មក​ពី​ស្រុក​ ទើបតែ​បាន​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ​មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​ទៅ​សាលារៀន​នៅ​ឯ​ស្រុក​កំណើត ហើយ​រាល់ថ្ងៃ​រូប​គាត់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង ខណ្ឌទួលគោក ។

មុន​ពេល​កើតហេតុ​ រូប​គេទើបតែ​ជូន​មិត្តភក្ដិ​ទៅ​ផ្ទះ​ម្ដុំ​ផ្លូវ​២០០៤ ហើយ​បំណង​ជិះ​ត្រលប់​មក​ផ្ទះ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង​វិញ ខណ:​ជិះ​ មកដល់​ចំណុច​ស្តុ​បណតប្រ៊ី​ត ​ស្រាប់តែ​មាន​ម៉ូតូ​២គ្រឿង​ម៉ាក FTR ព​ណ៌.ស ​និង​មួយ​គ្រឿង​ទៀត ​ម៉ាក​លែ​ត​ព​ណ៌​ខ្មៅ ជិះ​គ្នា​បួន​នាក់​ បាន​ដេញ​តាម​មក​ពីក្រោយ​ ធ្វើ​ឱ្យ​​​ភ័យ​ជិះ​ម៉ូតូ​​រហូត​ដល់​ចំណុចកើតហេតុ​ ជន​រង​គ្រោះ​​​ផ្ដួល​ម៉ូតូ​​រត់គេច​ខ្លួន​ ។ ​​ពេល​នោះ​ហើយ ដែល​​​ចោរ​បាន​ដក​ដាវ​សាម៉ូ​រៃ​កាប់​ពីក្រោយ​ បណ្ដាលឱ្យ​រង​របួសស្រាល​​ (​ជាំ​ខ្នង​) ។

​​ពេល​នោះ​ជន​រង​គ្រោះ​ បាន​ដក​សោ​ម៉ូតូរ​ត់ម​ករក​ឱ្យ​គេ​ជួយ ចំនែកឯ​ក្រុម​ចោរ​វិញ​ម្នាក់​ ក្នុង​ចំណោម​បួន​នាក់​ បាន​ចុះ​មក​លើក​ម៉ូតូ​បំណង​ជិះ​រត់​ តែ​ជា​អកុសល​ម៉ូតូ​អស់​សាំង ​ទើប​ជនសង្ស័យ​ខាងលើ​នោះ ​បាន​សណ្តោងគ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជូន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ទឹកថ្លា​ ដើម្បី​ស្វែងរក​ម៉ូតូ​យក​មក​វិញ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ហួសចិត្ត ! វាសនា​និស្សិត​ស្រី​វ័យក្មេង​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ