អត្ត​ឃាតរបស់​ប្តី ធ្វើ​ឱ្យប្រពន្ធ​នឹកស្មាន​ដល់​សោះ គ្រាន់តែ…

ខេត្ត​កំ​ពង់ស្ពឺ ៖ បុរស​ម្នាក់​សំរេចចិត្ត​ចង.កធ្វើអត្តឃាតបណ្តាល​ឱ្យស្លាប់ ​ក្រោយពី​កើតទំនាស់​ពាក្យ​សម្តី​​ជាមួយ​ប្រ​ព​ន្ធ​​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​​ហើយ​​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសពរួច បាន​​​ប្រគល់​​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី ​។

​ហេតុការណ៍នេះ​កើតឡើង​​ចន្លោះ​ម៉ោង១ ទៅ​ម៉ោង​០៤​នាទី​​រសៀល​ថ្ងៃ​ទី០២ តុលា ២០១៦ ស្ថិត​នៅ​ភូមិ​អូរ​រំចេក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។​

ជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះឈិ​ន ពុ​ទ្ធី ​អាយុ៣២​ឆ្នាំ ​រស់នៅ​​ក្នុងភូមិកើតហេតុខាងលើ ។ លោក​វរសេនីយ៍ទោ​ ឃុ​ត ​សុផល​ អធិ​ការ​នគរបាល​ស្រុក​សំរោង​ទង ​បានឱ្យ​ដឹង​ថា ​ក្រោយ​សាកសួរ​ទៅ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ធ​បានឱ្យ​ដឹងថា​ ​មុន​ពេល​កើតហេតុ​ គាត់​និង​ប្តី​បាន​​ទាស់​សំដី​គ្នា​តិចតួច មិន​មាន​អ្វី​ធុំដុំ​អ្វី​នោះ​ទេ​ ។​ ​ក្រោយ​ប្រកែក​គ្នា​២ ​ទៅ​៣​ម៉ាត់​ គាត់​ក៏​ចុះ​ពី​លើ​ផ្ទះ​ មក​ធ្វើ​កិច្ចការ​នៅ​ខាងក្រោម​ជា​​ធម្មតា ​។ ក្រោយមក​ គាត់​ក៏​ឡើង​ទៅ​លើ​ផ្ទះវិញ ​ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​របស់​ខ្លួនបាន​យក​ខ្សែ​នីឡុង​ខ្មៅ​ចង.ក​សម្លាប់​ខ្លួនឯង​​​ស្លាប់​បាត់​ទៅ​ហើយ ដែលរូបគាត់មិនអស់ចិត្ត​ដែលប្តីធ្វើបែបនេះសោះ ​។ ក្រោយ​មក គាត់​បាន​រាយ​កាត​ណ៍​ជូន​មេ​ភូមិ ​ហើយ​​ក៏រាយ​លា​រណ៍​​បន្តឱ្យ​សមត្ថ​កិ​ច្វ​ចុះ​មក​ពិនិត្យ​​ ។