គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

និយាយ​ដល់​តែ​បៃតង​ជប៉ុន ពិត​ជា​មិន​អាច​រំលង Matcha បាន​ទេ វា​ល្អ​បំផុត​ចំពោះ​សុខភាព និង​សម្រស់។ ប្រជាជន​ជប៉ុន​និយម​ទទួល​ទាន​តែ​បៃតង​នេះ​ជា​ប្រចាំ​តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ។ បច្ចុប្បន្ន Matcha Green Tea ល្បី និង​ពេញ​និយម​ខ្លាំង​ទូទាំង​ពិភព​លោក ព្រោះ​ក្រៅ​ពី​មាន​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប្លែក​គេ​ ការ​ទទួល​ទាន​តែ​បៃតង​ជប៉ុន Matcha  ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​ទៀត​ដូច​ជា៖

 

1. ជួយ​ថែរក្សា​សុខភាពស្បែកឲ្យ​ក្មេង​វ័យ​បាន​យូរ (High in Antioxidants )
Antioxidants គឺ​សារធាតុ​ដុត​​បំផ្លាញ​​ជាតិ​អាស៊ីត​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ការ​មាន​ជំងឺ​រុំាំរៃ និង​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់​ឆាប់​រហ័ស។ និយាយ​ឲ្យ​សាមញ្ញ បើ​សិន​ជា​អ្នក​ញុំា​តែ​បៃតង Matcha បាន​កាន់​តែ​ច្រើន ប្រព័ន្ធ​ក្នុង​ខ្លួន​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ ហើយ​កោសិកា​ក្នុង​ខ្លួន​អ្នក​កាន់​តែ​មាន​សុខភាព​ល្អ។

 

2. ជួយ​ការពារ​ពី​ជំងឺ​មហារីក (Loaded with Catechin, EGCg)
EGCg (epigallocatechin gallate) គឺ​ជា​សារធាតុ​ប្រឆាំង​អាស៊ីដ​មួយ​ប្រភេទ​សំខាន់​បំផុត​ដែល​ការពារ​អ្នក​បាន​ពី​ការ​កើត​មាន​ជំងឺ​មហារីក ។ សារជាតិ EGCg នេះ​ក៏​មាន​លទ្ធភាព​ប្រឆាំង និង​ការពារ​អ្នក​ពី​ឥទ្ធិពល​វិទ្យុ​សកម្ម​នានា​ដែល​មាន​ក្នុង​បរិយាកាស​ ដូចជា ការ​បំពុល​ក្នុង​បរិស្ថាន កាំរស្មី UV នៃ​ពន្លឺ​ព្រះអាទិត្យ សារជាតិ​គីមី​ផ្សេង​ទៀត​ដែល​អាច​ចូល​បំផ្លាញ​ដល់​ DNA របស់​អ្នក។

 

3. ជួយ​ដាស់​ស្មារតី បង្កើន​ភាព​ស្ងប់​ស្ងាត់​ក្នុង​អារម្មណ៍​បាន​ល្អ (Enhances Calm)
Matcha Green Tea ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ដោយ​ព្រះសង្ឃ​តៅ​របស់​ប្រទេសចិន និង​ព្រះសង្ឃហ្សិនរបស់​ជប៉ុន ដើម្បី​ជំរុញ​សា្មរតី​ស្ងប់​ស្ងាត់​ពេល​តាំង​សមាធិ។ ផឹក​តែ​បៃតង Matcha អាច​រក្សា​បាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយសារ​ក្នុង Matcha មាន​សារជាតិអាស៊ីដ amino L-Theanine ជំរុញ​ការ​ផលិត​នៃ​រលក​អាល់ហ្វា​នៅ​ក្នុង​ខួរក្បាល។

 

4. ជួយ​បង្កើន​ការ​ចង​ចាំ និង​ផ្តោត​អារម្មណ៍​បាន​ល្អ (Boosts Memory and Concentration)
ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន ទាហាន​សាម៉ូរៃ មុន​ចេញ​ទៅ​ធ្វើ​បេសកកម្ម​តែង​តែ​ផឹក Matcha Green Tea ដើម្បី​ពង្រឹង​ស្មារតី​ឲ្យ​កាន់​តែ​នឹងនរ​ក្នុង​សមរភូមិ ។ Matcha Green​ Tea មាន​ឥទ្ធិពល​លើ​ស្មារតី​របស់​អ្នក​ផឹក​រហូត​ដល់​៦​ម៉ោង។

 

5. ជួយ​បង្កើន​ថាមពល​ពី​ភាព​នឿយហត់ (Increases Energy Levels and Endurance)
បង្កើន​កម្រិត​នៃ​ភាព​អត់ធ្មត់​កាន់​តែ​ប្រសើរ កាត់​បន្ថយ​អារម្មណ៍​អន្ទះ​អន្ទែង និង​មួម៉ៅ​ពេល​រវល់​ការងារ​ខ្លាំង។

 

6. ជួយ​ដុត​បំផ្លាញ​កាឡូរី (Calories) កាត់​បន្ថយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​គីឡូ ហើយ​មិន​សូវ​មាន​ពេល​ហាត់​ប្រាណ (Burns Calories)។

 

7. ជួយ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​ខ្លួន ( Detoxifies the Body) ល្អ​​បំផុត​សម្រាប់​អ្នក​ដែល​ផឹក​ស្រា​ច្រើន ឬ​ញឹក​ញាប់។

 

8. ជួយ​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​ការពារ​រាងកាយ (Fortifies the Immune System) រក្សា​​បាន​សុខភាព​ល្អ​ មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។

 

9. ជួយ​កោសិកា​ក្នុង​ខ្លួន​វិវឌ្ឍ​កាន់​តែ​ប្រសើរ ( Improves Cholesterol) កាត់​បន្ថយ​ឱកាស​កើត​មាន​ជំងឺ​បេះដូង។

 

10. ងាយ​ស្រួល​ញុំា មាន​រសជាតិ​ឆ្ងាញ់​ជក់​ចិត្ត (Amazing Taste ) ភាគ​ច្រើន​របស់​ដែល​ជួយ​ដល់​សុខភាព តែង​មាន​រសជាតិ​ដូច​ថ្នាំ ពិបាក​លេប​ខ្លាំង​ណាស់។ តែ Matcha Green Tea ងាយ​ស្រួល​លេប ហើយ​ថែម​ទាំង​ឆ្ងាញ់​ពិសា​ទៀត។

 

តែ​ត្រូវ​ចងចាំ​ថា អ្នក​មិន​អាច​ញុំា Matcha Green Tea ឆៅ​តែ​ឯង​ដោយ​មិន​លាយ​នឹង​គ្រឿង​ផ្សំ​ផ្សេងៗ ដូចជា​ស្ករ ទឹកដោះ​គោ ឬ​ក្រូចឆ្មារ នោះ​ទេ ព្រោះ​ម្ស៉ៅ Matcha Green Tea ឆៅ​សុទ្ធ ល្វីង​ខ្លាំង​ណាស់។

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

 

ចង់​សាក​រសជាតិ​ដើម​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់ Macha Green Tea សុទ្ធ​មក​ពី​ប្រទេស​ជប៉ុន​ពិតៗ ដែល​មាន​គុណ​សម្បត្តិ​ទាំង​១០​យ៉ាង​ដូច​រៀបរាប់​ខាង​លើ​នេះ កុំ​ភ្លេច​ទៅ​ហាង​កាហ្វេ Machart Cafe ធានា​ថា​ឆ្ងាញ់​ប្លែក ញ៉ាំ​ហើយ​ជាប់​ចិត្ត​តែ​ម្តង។

 

ម្ស៉ៅ​តែ​បៃតង​ជប៉ុន Matcha ត្រូវ​បាន​ច្នៃ​យក​ទៅ​ធ្វើនំ ការ៉េម និង​ភេសជ្ជៈផ្សេងៗ​យ៉ាង​សម្បូរ​បែប តាម​ចំណូល​ចិត្ត​អ្នក​ញ៉ាំ។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ Matcha Green Tea មាន​លក់​តែ​ក្នុង Machart Cafe មួយ​ប៉ុណ្ណោះ។

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

(Match Art Parfait) ម៉ាចា ម៉ាផាហ្វេ

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

(Siratama Dango) ស៊ឺរ៉ាតាម៉ា ដាំងហ្គូ

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

(AMITSU ) អានមីត្សឺ

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

(Matcha Lemon Soda & Apple Soda ) ម៉ាចាលក្រូឆ្មា និង ប៉ោម សូដា

 

គួរដឹង! មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​បៃតង​ជប៉ុន Matcha ល្អ​ចំពោះ​សុខភាព​មិន​នឹក​ស្មាន​ដល់

 

Machart Cafe មាន​ទីតាំង​នៅ​ ផ្ទះលេខ #៣៨E0 ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទូរស័ព្ទ​ទៅ​លេខ 077 910 310 ឬ ចូលទៅ Facebook : The Matchart Café៕