ចាំ​មើល​ការ​ដេញ​ថ្លៃ​លើក​ទី​៤​របស់​ Chelsea លើ​ខ្សែ​ការពារ​របស់​ Everton បាន​សម្រេច​អត់

កាល​ពី​ម្សិល​មិញ​ក្លឹប​តោ​ខៀវ​ Chelsea បាន​ប្រកាស​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ការពារ​ខាង​ស្ដាំ​របស់​ក្លឹប​ Everton គឺ​កីឡាករ​ John Stone សារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ក្នុង​តម្លៃ​ប្រមាណ​ជា​៤០​លាន​ផោន​ ។

ក្លឹប​ Chelsea ធ្លាប់​ធ្វើ​ការ​ដេញ​ថ្លៃ​​លើ​កីឡាករ​ John Stone ចំនួន​៣​លើក​កន្លង​មកហើយ​ ដោយ​លើក​ទី​១​ Chelsea ដេញ​ថ្លៃ​ប្រមាណ​២០​លាន​ផោន​ លើក​ទី២​ដេញ​ថ្លៃ​ប្រមាណ​២៦​លាន​ផោន​និង​លើក​ទី៣​ក្នុង​តម្លៃ​៣០​លាន​ផោន​ ប៉ុន្តែ​សុទ្ធ​តែ​ត្រូវ​ក្លឹប​ Everton ធ្វើ​ការ​បដិសេធ​ចោល​ ។

ទោះ​យ៉ាង​ណា​ក្លឹប​ Chelsea នៅ​មិន​បោះបង់​បំណង​របស់​ខ្លួន​ដែល​ចង់​ខ្សែ​ការពារ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​មក​រួម​ក្រុម​នោះ​ទេ​ ដោយ​ពួក​គេ​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​លើក​ទី​៤​ដោយ​ទឹក​ប្រាក់​ប្រមាណ​ជា​៤០​លាន​ផោន​ដែល​រំពឹង​ថា​ Everton នឹង​ព្រម​លក់​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ចុង​ខែ​នេះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ចាំ​មើល​ការ​ដេញ​ថ្លៃ​លើក​ទី​៤​របស់​ Chelsea លើ​ខ្សែ​ការពារ​របស់​ Everton បាន​សម្រេច​អត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: